15. ឯឆ្នោតរបស់អូបិឌ-អេដំម ត្រូវត្រង់ទ្វារខាងត្បូង ហើយឆ្នោតរបស់ពួកកូនគាត់ ត្រូវខាងឃ្លាំង
16. ឆ្នោតរបស់ស៊ូភីម និងហូសា នោះត្រូវត្រង់ទ្វារខាងលិច និងទ្វារសាលេគែត ត្រង់ថ្នល់ដែលឡើងទៅ ឲ្យគ្រប់គ្នាបានចាំយាមទល់មុខគ្នា
17. ឯខាងកើត មានពួកលេវី៦នាក់ ខាងជើងមាន៤នាក់រាល់តែថ្ងៃ ខាងត្បូងមាន៤នាក់រាល់តែថ្ងៃ ហើយខាងឃ្លាំងមាន៤នាក់
18. ត្រង់ទ្វារប៉ារបើរខាងលិច មាន៤នាក់ចាំនៅត្រង់ថ្នល់ ហើយ២នាក់នៅត្រង់ទ្វារប៉ារបើរនោះ
19. នេះហើយជាវេនរបស់ពួកឆ្មាំទ្វារ ក្នុងពួកកូនចៅកូរេ និងពួកកូនចៅម្រ៉ារី។
20. ហើយក្នុងពួកលេវី មានអ័ហ៊ីយ៉ា ជាអ្នកត្រួតលើទ្រព្យវិសេសនៃព្រះវិហាររបស់ព្រះ ហើយលើឃ្លាំងនៃរបស់ដែលបានថ្វាយទាំងប៉ុន្មាន
21. ចំណែកឯកូនចៅរបស់ឡាអាដាន គឺជាកូនចៅនៃពួកគើសុន ដែលកើតដោយសារឡាអាដាន ជាពួកមេលើវង្សរបស់ឪពុកគេរៀងខ្លួន ដែលត្រូវខាងឡាអាដាន ជាពួកគើសុន នោះមានយីអែលី
22. ឯកូនរបស់យីអែលី គឺសេថាម និងយ៉ូអែល ជាប្អូនគេ បានត្រួតលើទ្រព្យវិសេសនៃព្រះវិហាររបស់ព្រះយេហូវ៉ា