22. ខាងឯពួកយីតសារ នោះមានសឡូមិតកូនរបស់សឡូមិត គឺយ៉ាហាត
23. ឯពួកកូនរបស់ហេប្រុន គឺយេរីយ៉ា ជាទី១ អ័ម៉ារា ជាទី២ យ៉ាហាសៀល ជាទី៣ យេកាមាម ជាទី៤
24. ឯកូនរបស់អ៊ូស៊ាល គឺមីកា កូនរបស់មីកា គឺសាមារ
25. ឯប្អូនរបស់មីកា គឺយីសយ៉ា ហើយកូនរបស់យីសយ៉ា គឺសាការី
26. ឯពួកចៅរបស់ម្រ៉ារី គឺម៉ាស់លី និងមូស៊ី ហើយកូនរបស់យ្អាស៊ា ដែលជាកូនរបស់អ្នកនោះ
27. គឺកូនចៅរបស់ម្រ៉ារីខាងយ្អាស៊ា ជាកូនគាត់ នោះមានសូហាំ សាគើរ និងអ៊ីបរី
28. ខាងម៉ាស់លី មានអេលាសារ ដែលឥតមានកូនប្រុស
29. ខាងគីស នោះកូនរបស់គាត់ គឺយេរ៉ាម្អែល
30. ហើយខាងឯកូនរបស់មូស៊ី មានម៉ាស់លី អេឌើរ និងយេរេម៉ូត នោះសុទ្ធតែជាកូនចៅរបស់លេវី តាមវង្សរបស់ឪពុកគេ
31. ពួកនោះក៏បានចាប់ឆ្នោតដែរ គឺនៅចំពោះស្តេចដាវីឌ និងសាដុក អ័ហ៊ីម៉ាលេក ហើយនៅមុខពួកអ្នក ដែលជាកំពូលលើវង្សរបស់ពួកសង្ឃ និងពួកលេវី ដូចជាកូនចៅអើរ៉ុន ជាបងប្អូនគេដែរ ឯពួកវង្សរបស់អ្នកណាដែលជាមេ និងវង្សរបស់អ្នកណាដែលជាបន្ទាប់ នោះបានស្មើគ្នាទាំងអស់។