15. ទី១៧ត្រូវហេស៊ារ ទី១៨ត្រូវហាភីសេស
16. ទី១៩ត្រូវពេថាហ៊ីយ៉ា ទី២០ត្រូវយេហេសិគាល
17. ទី២១ត្រូវលើយ៉ាគិន ទី២២ត្រូវលើកាមូល
18. ឯទី២៣ នោះត្រូវលើដេឡាយ៉ា ហើយទី២៤ ត្រូវម្អាស៊ា
19. នេះហើយជារបៀបវេនរបស់គេ តាមការងាររៀងខ្លួន ដើម្បីឲ្យបានចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា តាមកំណត់ដែលអើរ៉ុន ជាព្ធយុកោគេ បានចែកឲ្យ ដូចជាព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានបង្គាប់ដល់លោក។
20. ឯពួកកូនចៅលេវីដែលសល់នៅ គឺក្នុងពួកកូនរបស់អាំរ៉ាម មានសេបួល ក្នុងពួកកូនរបស់សេបួល មានយេដាយ៉ា
21. ខាងឯរេហាបយ៉ា គឺកូនគាត់ឈ្មោះយីសយ៉ា ជាមេ
22. ខាងឯពួកយីតសារ នោះមានសឡូមិតកូនរបស់សឡូមិត គឺយ៉ាហាត
23. ឯពួកកូនរបស់ហេប្រុន គឺយេរីយ៉ា ជាទី១ អ័ម៉ារា ជាទី២ យ៉ាហាសៀល ជាទី៣ យេកាមាម ជាទី៤
24. ឯកូនរបស់អ៊ូស៊ាល គឺមីកា កូនរបស់មីកា គឺសាមារ
25. ឯប្អូនរបស់មីកា គឺយីសយ៉ា ហើយកូនរបស់យីសយ៉ា គឺសាការី
26. ឯពួកចៅរបស់ម្រ៉ារី គឺម៉ាស់លី និងមូស៊ី ហើយកូនរបស់យ្អាស៊ា ដែលជាកូនរបស់អ្នកនោះ
27. គឺកូនចៅរបស់ម្រ៉ារីខាងយ្អាស៊ា ជាកូនគាត់ នោះមានសូហាំ សាគើរ និងអ៊ីបរី
28. ខាងម៉ាស់លី មានអេលាសារ ដែលឥតមានកូនប្រុស
29. ខាងគីស នោះកូនរបស់គាត់ គឺយេរ៉ាម្អែល
30. ហើយខាងឯកូនរបស់មូស៊ី មានម៉ាស់លី អេឌើរ និងយេរេម៉ូត នោះសុទ្ធតែជាកូនចៅរបស់លេវី តាមវង្សរបស់ឪពុកគេ
31. ពួកនោះក៏បានចាប់ឆ្នោតដែរ គឺនៅចំពោះស្តេចដាវីឌ និងសាដុក អ័ហ៊ីម៉ាលេក ហើយនៅមុខពួកអ្នក ដែលជាកំពូលលើវង្សរបស់ពួកសង្ឃ និងពួកលេវី ដូចជាកូនចៅអើរ៉ុន ជាបងប្អូនគេដែរ ឯពួកវង្សរបស់អ្នកណាដែលជាមេ និងវង្សរបស់អ្នកណាដែលជាបន្ទាប់ នោះបានស្មើគ្នាទាំងអស់។