1. ឯផ្នែករបស់ពួកកូនចៅអើរ៉ុន គឺយ៉ាងនេះ ក្នុងពួកកូនរបស់អើរ៉ុននោះ មានណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ
2. តែណាដាប និងអ័ប៊ីហ៊ូវ គេស្លាប់មុនឪពុកទៅ ឥតមានកូនទេ ដូច្នេះ អេលាសារ និងអ៊ីថាម៉ារបានធ្វើការងារជាសង្ឃវិញ
3. ឯដាវីឌ និងសាដុកជាវង្សអេលាសារ ហើយអ័ហ៊ីម៉ាលេក ជាវង្សអ៊ីថាម៉ារ ក៏ញែកគេចេញជាពួក តាមវេនការងារគេ
4. រីឯខាងពួកវង្សអេលាសារ នោះមានមេច្រើនជាងខាងពួកវង្សអ៊ីថាម៉ារ ហើយគេត្រូវចែកជាពួកៗ យ៉ាងនេះ គឺក្នុងពួកវង្សរបស់អេលាសារ មានមេលើវង្សរបស់ឪពុកគេ ១៦នាក់ ហើយក្នុងវង្សរបស់អ៊ីថាម៉ារ មាន៨នាក់តាមវង្សារបស់ឪពុកគេ
5. រួចបានញែកគេចេញជាពួកៗ ស្មើគ្នារៀងរាល់ពួក ដ្បិតមានពួកមេលើទីបរិសុទ្ធ និងពួកមេសំរាប់ការងារនៃព្រះ នៅពួកទាំងសងខាង គឺខាងពួកវង្សអេលាសារ និងខាងពួកវង្សអ៊ីថាម៉ារផង
6. ឯសេម៉ាយ៉ា កូននេថានេល ដ៏ជាស្មៀន ជាអ្នកក្នុងពួកលេវី លោកបានកត់ឈ្មោះគេ នៅចំពោះស្តេច និងពួកមេ ព្រមទាំងសាដុកដ៏ជាសង្ឃ និងអ័ហ៊ីម៉ាលេក ជាកូនអ័បៀថើរ ហើយពួកអ្នក ជាកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកសង្ឃ និងពួកលេវីផង គេបានរើសយកពួកវង្ស១ សំរាប់អេលាសារ ហើយ១ សំរាប់អ៊ីថាម៉ារ។
7. ឆ្នោតទី១ត្រូវលើឈ្មោះយេហូយ៉ារីប ទី២ត្រូវលើយេដាយ៉ា
8. ទី៣ ត្រូវហារីម ទី៤ ត្រូវសេអូរីម
9. ទី៥ ត្រូវម៉ាលគា ទី៦ត្រូវមីយ៉ាមីន
10. ទី៧ត្រូវហាកូស ទី៨ត្រូវអ័ប៊ីយ៉ា
11. ទី៩ត្រូវយេសួរ ទី១០ត្រូវសេកានា
12. ទី១១ត្រូវអេលីយ៉ាស៊ីប ទី១២ត្រូវយ៉ាគីម
13. ទី១៣ត្រូវហ៊ូផា ទី១៤ត្រូវយេសេបៀប
14. ទី១៥ត្រូវប៊ីលកា ទី១៦ត្រូវអ៊ីមមើរ
15. ទី១៧ត្រូវហេស៊ារ ទី១៨ត្រូវហាភីសេស