១ របាក្សត្រ 23:14-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. តែ​ឯ​កូន​របស់​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ នោះ​បាន​រាប់​បញ្ចូល ក្នុង​ពូជ​អំបូរ​លេវី

15. ឯ​កូន​របស់​ម៉ូសេ គឺ​គើសុន និង​អេលា‌ស៊ើរ

16. ជា​កូន​របស់​គើសុន គឺ​សេបួល ជា​មេ

17. កូន​របស់​អេលា‌ស៊ើរ គឺ​រេហាបយ៉ា ជា​មេ ហើយ​អេលា‌ស៊ើរ​គ្មាន​កូន​ប្រុស​ណា​ទៀត​ទេ តែ​រេហាបយ៉ា​មាន​កូន​ច្រើន​ណាស់

18. ឯ​កូន​របស់​យីតសារ គឺ​សឡូមិត ជា​មេ

19. កូន​របស់​ហេប្រុន គឺ​យេរីយ៉ា ជា​មេ អ័ម៉ារា ជា​អ្នក​ទី​២ យ៉ាហា‌សៀល​ទី​៣ និង​យេកាមាម​ទី​៤

20. ឯ​កូន​របស់​អ៊ូស៊ាល គឺ​មីកា ជា​មេ និង​យីសយ៉ា ជា​ទី​២។

21. ឯ​កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី កូន​របស់​ម៉ាស់លី គឺ​អេលាសារ និង​គីស

22. ឯ​អេលាសារ​គាត់​ស្លាប់​ទៅ ឥត​មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រីៗ ហើយ​កូន​ចៅ​គីស ជា​បង​ប្អូន​គេ​ក៏​យក​នាង​ទាំង​នោះ ធ្វើ​ជា​ប្រពន្ធ

23. ឯ​កូន​របស់​មូស៊ី គឺ​ម៉ាស់លី អេឌើរ និង​យេរេ‌ម៉ូត ទាំង​អស់​៣​នាក់។

24. ពួក​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លេវី តាម​វង្ស​នៃ​ឪពុក​គេ គឺ​ជា​មេ​លើ​វង្ស​នៃ​ឪពុក​គេ ក្នុង​ពួក​អ្នក​ដែល​បាន​រាប់​តាម​ឈ្មោះ​គេ​រៀង​រាល់​ខ្លួន ជា​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ

25. ដ្បិត​ដាវីឌ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​ប្រោស‌ប្រទាន ឲ្យ​រាស្ត្រ​ទ្រង់​បាន​សេចក្ដី​ស្រាក‌ស្រាន្ត ហើយ​ទ្រង់​នឹង​គង់​នៅ​ក្រុង​យេរូ‌សាឡិម ជា​រៀង‌រាប​ដរាប​ទៅ

១ របាក្សត្រ 23