19. ដូច្នេះ ដាវីឌក៏ឡើងទៅ តាមពាក្យដែលកាឌ់បានទូលដោយនូវព្រះនាមព្រះយេហូវ៉ា
20. កាលអ័រ៉ៅណាកំពុងតែបញ្ជាន់ស្រូវ នោះស្រាប់តែបែរមកឃើញទេវតា ឯកូនគាត់ទាំង៤នាក់ ដែលនៅជាមួយ ក៏ពួនខ្លួន
21. ហើយកំពុងដែលដាវីឌយាងមកឯអ័រ៉ៅណា នោះគាត់ក៏ក្រឡេកទៅឃើញ រួចចេញពីទីលានមក ក្រាបផ្កាប់មុខចុះដល់ដីនៅចំពោះដាវីឌ
22. ឯដាវីឌ ទ្រង់មានព្រះបន្ទូលនឹងគាត់ថា សូមឲ្យដីទីលាននេះមកយើងចុះ ដើម្បីនឹងស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ចូរលក់ឲ្យយើងពេញថ្លៃចុះ ប្រយោជន៍ដើម្បីឲ្យសេចក្ដីវេទនានេះ បានបាត់ចេញពីបណ្តាជនទៅ