១ របាក្សត្រ 20:6-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ហើយ​កើត​មាន​ចំបាំង នៅ​ក្រុង​កាថ​ទៀត នៅ​ទី​នោះ​មាន​មនុស្ស​មាន​មាឌ​ធំ​ណាស់ មាន​ម្រាម​២៤ គឺ​ម្រាម​ដៃ​៦​ទាំង​សង​ខាង និង​ម្រាម​ជើង​៦​ទាំង​សង​ខាង​ដែរ ជា​អ្នក​កើត​ពី​ពូជ​មនុស្ស​មាន​មាឌ​ធំ

7. កាល​វា​បាន​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល នោះ​យ៉ូណា‌ថាន ជា​កូន​សាំម៉ា ជេដ្ឋា‌ដាវីឌ ក៏​សំឡាប់​វា​បង់

8. អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ពូជ​មនុស្ស​មាន​មាឌ​ធំ ដែល​នៅ​ក្រុង​កាថ ហើយ​ក៏​ស្លាប់​ដោយ​ព្រះ‌ហស្ត​ដាវីឌ និង​ដៃ​នៃ​ពួក​ទ័ព​ទ្រង់​ទៅ។

១ របាក្សត្រ 20