១ របាក្សត្រ 20:5-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ក៏​កើត​មាន​ចំបាំង​នឹង​ពួក​ភីលីស្ទីន​ម្តង​ទៀត នោះ​អែល‌ហា‌ណាន ជា​កូន​យ៉ាអ៊ារ គាត់​សំឡាប់​ឡាមី ជា​ប្អូន​កូលី‌យ៉ាត ជា​អ្នក​ក្រុង​កាថ​ទៅ ឯ​ដង​លំពែង​របស់​អ្នក​នោះ មាន​ទំហំ​ប៉ុន​ផ្សំ​ដំបាញ

6. ហើយ​កើត​មាន​ចំបាំង នៅ​ក្រុង​កាថ​ទៀត នៅ​ទី​នោះ​មាន​មនុស្ស​មាន​មាឌ​ធំ​ណាស់ មាន​ម្រាម​២៤ គឺ​ម្រាម​ដៃ​៦​ទាំង​សង​ខាង និង​ម្រាម​ជើង​៦​ទាំង​សង​ខាង​ដែរ ជា​អ្នក​កើត​ពី​ពូជ​មនុស្ស​មាន​មាឌ​ធំ

7. កាល​វា​បាន​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល នោះ​យ៉ូណា‌ថាន ជា​កូន​សាំម៉ា ជេដ្ឋា‌ដាវីឌ ក៏​សំឡាប់​វា​បង់

១ របាក្សត្រ 20