3. រួចនាំពួក ដែលនៅក្រុងនោះ ចេញមកដាក់ឲ្យកាប់រំលំ ហើយអារឈើ ព្រមទាំងភ្ជួររាស់ផង ទ្រង់ក៏ធ្វើយ៉ាងនោះដល់អស់ទាំងទីក្រុងរបស់ពួកកូនចៅអាំម៉ូនដែរ រួចទ្រង់ និងពួកទ័ពទាំងប៉ុន្មាន ក៏ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។
4. ក្រោយនោះមក ក៏កើតមានចំបាំងនឹងពួកភីលីស្ទីននៅត្រង់ក្រុងកេស៊ើរ នៅគ្រានោះ ស៊ីបាកាយ ជាពូជហ៊ូសាយ គាត់បានសំឡាប់ស៊ីផាយ ជាកូននៃម្នាក់នោះ ដែលមានមាឌធំបង់ ហើយគេត្រូវចុះចូល
5. ក៏កើតមានចំបាំងនឹងពួកភីលីស្ទីនម្តងទៀត នោះអែលហាណាន ជាកូនយ៉ាអ៊ារ គាត់សំឡាប់ឡាមី ជាប្អូនកូលីយ៉ាត ជាអ្នកក្រុងកាថទៅ ឯដងលំពែងរបស់អ្នកនោះ មានទំហំប៉ុនផ្សំដំបាញ
6. ហើយកើតមានចំបាំង នៅក្រុងកាថទៀត នៅទីនោះមានមនុស្សមានមាឌធំណាស់ មានម្រាម២៤ គឺម្រាមដៃ៦ទាំងសងខាង និងម្រាមជើង៦ទាំងសងខាងដែរ ជាអ្នកកើតពីពូជមនុស្សមានមាឌធំ