1. ដល់១ខួបក្រោយមក ក្នុងរដូវដែលល្មមឲ្យស្តេចទាំងប៉ុន្មាន ចេញទៅច្បាំងបាន នោះយ៉ូអាប់លោកនាំពលទ័ពចេញទៅ បំផ្លាញស្រុករបស់ពួកកូនចៅអាំម៉ូន ក៏ឡោមព័ទ្ធច្បាំងនឹងក្រុងរ៉ាបាត តែដាវីឌ ទ្រង់គង់នៅឯក្រុងយេរូសាឡិមវិញ យ៉ូអាប់ក៏ច្បាំងឈ្នះក្រុងរ៉ាបាតនោះ
2. ឯដាវីឌ ទ្រង់យកមកុដ ពីព្រះសិរស្តេចរបស់គេ មកថ្លឹងមើល ឃើញមានទំងន់ជាមាស១ហាប ក៏មានដាំត្បូងមានដំឡៃផង ហើយគេបំពាក់ថ្វាយទ្រង់វិញ ទ្រង់ក៏យករបឹបពីទីក្រុងនោះមកយ៉ាងសន្ធឹកដែរ
3. រួចនាំពួក ដែលនៅក្រុងនោះ ចេញមកដាក់ឲ្យកាប់រំលំ ហើយអារឈើ ព្រមទាំងភ្ជួររាស់ផង ទ្រង់ក៏ធ្វើយ៉ាងនោះដល់អស់ទាំងទីក្រុងរបស់ពួកកូនចៅអាំម៉ូនដែរ រួចទ្រង់ និងពួកទ័ពទាំងប៉ុន្មាន ក៏ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។
4. ក្រោយនោះមក ក៏កើតមានចំបាំងនឹងពួកភីលីស្ទីននៅត្រង់ក្រុងកេស៊ើរ នៅគ្រានោះ ស៊ីបាកាយ ជាពូជហ៊ូសាយ គាត់បានសំឡាប់ស៊ីផាយ ជាកូននៃម្នាក់នោះ ដែលមានមាឌធំបង់ ហើយគេត្រូវចុះចូល