១ របាក្សត្រ 20:1-2 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដល់​១​ខួប​ក្រោយ​មក ក្នុង​រដូវ​ដែល​ល្មម​ឲ្យ​ស្តេច​ទាំង​ប៉ុន្មាន ចេញ​ទៅ​ច្បាំង​បាន នោះ​យ៉ូអាប់​លោក​នាំ​ពល​ទ័ព​ចេញ​ទៅ បំផ្លាញ​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន ក៏​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​រ៉ាបាត តែ​ដាវីឌ ទ្រង់​គង់​នៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ យ៉ូអាប់​ក៏​ច្បាំង​ឈ្នះ​ក្រុង​រ៉ាបាត​នោះ

2. ឯ​ដាវីឌ ទ្រង់​យក​មកុដ ពី​ព្រះ‌សិរ​ស្តេច​របស់​គេ មក​ថ្លឹង​មើល ឃើញ​មាន​ទំងន់​ជា​មាស​១​ហាប ក៏​មាន​ដាំ​ត្បូង​មាន​ដំឡៃ​ផង ហើយ​គេ​បំពាក់​ថ្វាយ​ទ្រង់​វិញ ទ្រង់​ក៏​យក​របឹប​ពី​ទី​ក្រុង​នោះ​មក​យ៉ាង​សន្ធឹក​ដែរ

១ របាក្សត្រ 20