47. កូនរបស់យ៉ាដាយ គឺរេគេម យ៉ូថាម កេសាន ពេលេត អេផា និងសាអាប់
48. ឯម្អាកា ជាប្រពន្ធចុងរបស់កាលែប នាងបង្កើតសេប៊ើរ និងទាហាណា
49. នាងនោះក៏បង្កើតសាអាប់ ជាអ្នកតាំងក្រុងម៉ាត់ម៉ាណា ស៊ីវ៉ា ជាអ្នកតាំងក្រុងម៉ាកបេណា ហើយនឹងក្រុងគីបៀរដែរ ឯកូនស្រីកាលែបនាងឈ្មោះអាកសា។
50. នេះជាកូនចៅរបស់កាលែប ជាកូនហ៊ើរ ដែលជាកូនច្បងនៃនាងអេប្រាតា គឺសូបាល ជាអ្នកតាំងក្រុងគារយ៉ាត់-យារីម
51. សាលម៉ា ជាអ្នកតាំងក្រុងបេថ្លេហិម ហារេប ជាអ្នកតាំងក្រុងបេត-កាឌើរ
52. ហើយសូបាលជាអ្នកតាំងក្រុងគារយ៉ាត់-យារីម គាត់ក៏មានកូនប្រុសដែរ គឺហារ៉ូអេ និងពួកហាស៊ី-ហាមេនូហូត
53. ឯពួកគ្រួនៅក្រុងគារយ៉ាត់-យារីម គឺពួកយេធើ ពួកពូធី ពួកស៊ូម៉ាធី និងពួកមីសរ៉ា ពួកនោះក៏បង្កើតពួកសូរ៉ាត និងពួកអែសថោល
54. ឯកូនរបស់សាលម៉ា គេបង្កើតពួកបេថ្លេហិម ពួកនថូផា ពួកអាត្រូត-បេត-យ៉ូអាប់ និងពួកហាស៊ី-ហាម៉ាន៉ាធី គឺជាពួកសោរីត
55. ព្រមទាំងគ្រូពួកស្មៀនទាំងប៉ុន្មាន ដែលនៅក្រុងយ៉ាបេស គឺពួកធីរ៉ាត ពួកស៊ីមាត និងពួកស៊ូកាត នេះសុទ្ធតែជាពួកកែនដែលកើតពីហាម៉ាត ជាឪពុកនៃជំនួរវង្សរបស់រេកាប។