4. តាម៉ារជាកូនប្រសាស្រីយូដា ក៏បង្កើតពេរេស និងសេរ៉ាសឲ្យគាត់ដែរ ដូច្នេះ កូនរបស់យូដាទាំងអស់មាន៥នាក់។
5. ឯកូនរបស់ពេរេស គឺហេស្រុន និងហាមុល
6. កូនរបស់សេរ៉ាស គឺស៊ីមរី អេថាន ហេម៉ាន កាលកូល និងដារ៉ា ទាំងអស់មាន៥នាក់
7. កូនរបស់កើមី គឺអេកានជាអ្នកដែលនាំឲ្យមានសេចក្ដីវេទនា នៅក្នុងពួកអ៊ីស្រាអែល ដោយបានរំលងច្បាប់ ខាងឯរបស់ដែលត្រូវបំផ្លាញអស់រលីង
8. ឯកូនអេថាន គឺអ័សារា។
9. ឯកូនរបស់ហេស្រុន នោះគឺយេរ៉ាម្អែល រ៉ាម និងកាលែប
10. រ៉ាមក៏បង្កើតអ័មីន៉ាដាប់ ហើយអ័មីន៉ាដាប់គាត់បង្កើតណាសូន ដែលជាកំពូលលើពួកកូនចៅយូដា
11. ណាសូនក៏បង្កើតសាលម៉ូនៗបង្កើតបូអូស
12. បូអូសបង្កើតអូបិឌៗបង្កើតអ៊ីសាយ
13. អ៊ីសាយបង្កើតអេលាប ដែលជាកូនច្បងរបស់អ័ប៊ីន៉ាដាប់ ជាកូនទី២ សាំម៉ាទី៣
14. នេថានេលទី៤ រ៉ាដាយទី៥
15. អូសែមទី៦ និងដាវីឌ ជាទី៧
16. ឯបងប្អូនស្រីរបស់អ្នកទាំងនោះ គឺសេរូយ៉ា និងអ័ប៊ីកែល ឯកូននាងសេរូយ៉ា គឺអ័ប៊ីសាយ យ៉ូអាប់ និងអេសាអែល ទាំងអស់មាន៣នាក់
17. ឯនាងអ័ប៊ីកែលក៏បង្កើតអ័ម៉ាសា ឪពុកអ័ម៉ាសាឈ្មោះយេធើជាសាសន៍អ៊ីសម៉ាអែល។
18. កាលែប ជាកូនហេស្រុន ក៏បង្កើតកូននឹងអ័ស៊ូបាប្រពន្ធគាត់ ហើយនឹងយេរីអូតដែរ កូនរបស់នាងអ័ស៊ូបា គឺយេស៊ើរ សូបាប់ និងអើដូន