1. នេះជាកូនរបស់អ៊ីស្រាអែល គឺរូបេន ស៊ីម្មាន លេវី យូដា អ៊ីសាខារ សាប់យូល៉ូន
2. ដាន់ យ៉ូសែប បេនយ៉ាមីន ណែបថាលី កាឌ់ និងអេស៊ើរ។
3. ឯកូនរបស់យូដា គឺអ៊ើរ អូណាន់ និងសេឡា ជាកូនទាំង៣ ដែលកូនស្រីរបស់ស៊ូអា សាសន៍កាណាន បានបង្កើតឲ្យគាត់ ឯអ៊ើរ កូនច្បងយូដា គាត់ជាមនុស្សអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ហើយទ្រង់ក៏សំឡាប់ចោលទៅ
4. តាម៉ារជាកូនប្រសាស្រីយូដា ក៏បង្កើតពេរេស និងសេរ៉ាសឲ្យគាត់ដែរ ដូច្នេះ កូនរបស់យូដាទាំងអស់មាន៥នាក់។
5. ឯកូនរបស់ពេរេស គឺហេស្រុន និងហាមុល
6. កូនរបស់សេរ៉ាស គឺស៊ីមរី អេថាន ហេម៉ាន កាលកូល និងដារ៉ា ទាំងអស់មាន៥នាក់
7. កូនរបស់កើមី គឺអេកានជាអ្នកដែលនាំឲ្យមានសេចក្ដីវេទនា នៅក្នុងពួកអ៊ីស្រាអែល ដោយបានរំលងច្បាប់ ខាងឯរបស់ដែលត្រូវបំផ្លាញអស់រលីង
8. ឯកូនអេថាន គឺអ័សារា។
9. ឯកូនរបស់ហេស្រុន នោះគឺយេរ៉ាម្អែល រ៉ាម និងកាលែប
10. រ៉ាមក៏បង្កើតអ័មីន៉ាដាប់ ហើយអ័មីន៉ាដាប់គាត់បង្កើតណាសូន ដែលជាកំពូលលើពួកកូនចៅយូដា
11. ណាសូនក៏បង្កើតសាលម៉ូនៗបង្កើតបូអូស
12. បូអូសបង្កើតអូបិឌៗបង្កើតអ៊ីសាយ
13. អ៊ីសាយបង្កើតអេលាប ដែលជាកូនច្បងរបស់អ័ប៊ីន៉ាដាប់ ជាកូនទី២ សាំម៉ាទី៣