១ របាក្សត្រ 19:6-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. លុះ​កាល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា គេ​បាន​នាំ​ឲ្យ​ដាវីឌ​ខ្ពើម​ដល់​ខ្លួន​ហើយ នោះ​ហានូន និង​ពួក​កូន​ចៅ​អាំម៉ូន ក៏​ផ្ញើ​ប្រាក់​១​ពាន់​ហាប ទៅ​ជួល​រទេះ​ចំបាំង និង​ទ័ព​សេះ​ពី​ស្រុក​មេសូ‌ប៉ូ‌តាមា ស្រុក​ស៊ីរី-ម្អាកា និង​ពី​ស្រុក​សូបា​មក​ជួយ

7. យ៉ាង​នោះ គេ​ជួល​បាន​រទេះ ៣​ម៉ឺន​២​ពាន់ ព្រម​ទាំង​ស្តេច​ស្រុក​ម្អាកា និង​បណ្តា​រាស្ត្រ​របស់​ទ្រង់​ផង ពួក​ទាំង​នោះ​ក៏​មក​បោះ​ទ័ព នៅ​មុខ​ក្រុង​មេឌីបា ឯ​ពួក​កូន​ចៅ​អាំម៉ូន ក៏​ចេញ​ពី​ទី​ក្រុង​ខ្លួន​ទាំង​ប៉ុន្មាន មូល​មក​ច្បាំង

8. កាល​ដាវីឌ​បាន​ជ្រាប នោះ​ទ្រង់​ចាត់​យ៉ូអាប់ និង​ពួក​ពល‌ទ័ព​ខ្លាំង​ពូកែ​ទាំង​អស់ ឲ្យ​ចេញ​ទៅ

9. ពួក​កូន​ចៅ​អាំម៉ូន ក៏​ចេញ​មក​ត្រៀម​ពល នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​ដើម្បី​ច្បាំង ហើយ​ពួក​ស្តេច​ដែល​មក​ជួយ គេ​ក៏​នៅ​ឯ​វាល​ដោយ​ខ្លួន។

10. រីឯ​យ៉ូអាប់ កាល​ឃើញ​ថា គេ​ឡោម​ច្បាំង​នឹង​លោក ពី​ខាង​មុខ​ខាង​ក្រោយ​ដូច្នេះ នោះ​លោក​ក៏​យក​ពួក​ជ្រើស‌រើស ក្នុង​ពួក​អ៊ីស្រា‌អែល ដាក់​ឲ្យ​ដំរៀប​គ្នា​ត​នឹង​ពួក​ស៊ីរី

១ របាក្សត្រ 19