១ របាក្សត្រ 19:17-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. កាល​ដាវីឌ​ទ្រង់​បាន​ជ្រាប នោះ​ទ្រង់​ប្រមូល​ពួក​ទ័ព​អ៊ីស្រា‌អែល​ទាំង​អស់​ឆ្លង​ទន្លេ​យ័រដាន់​ទៅ​ប្រទះ​នឹង​គេ ហើយ​ក៏​ដំរៀប​គ្នា​ច្បាំង កាល​ដាវីឌ​បាន​ដំរៀប​ទ័ព​ច្បាំង​នឹង​ពួក​ស៊ីរី​ដូច្នេះ នោះ​គេ​ក៏​ត​នឹង​ទ្រង់

18. តែ​ពួក​ស៊ីរី​គេ​បាក់​ទ័ព រត់​ពី​ពួក​អ៊ីស្រា‌អែល​ចេញ​ទៅ ហើយ​ដាវីឌ​បាន​សំឡាប់​ពួក​ទ័ព​ស៊ីរី ដែល​នៅ​រទេះ​ចំបាំង​អស់​៧​ពាន់ និង​ពល​ថ្មើរ​ជើង​៤​ម៉ឺន​នាក់ ក៏​សំឡាប់​សូបាក ជា​មេ‌ទ័ព​ដែរ

19. កាល​ពួក​ពល‌ទ័ព​របស់​ហាដា‌រេ‌ស៊ើរ​បាន​ឃើញ​ថា គេ​ចាញ់​ពួក​អ៊ីស្រា‌អែល​ហើយ នោះ​ក៏​តាំង​មេត្រី​នឹង​ដាវីឌ ហើយ​ចំណុះ​ទ្រង់ ដូច្នេះ ពួក​ស៊ីរី​មិន​ព្រម​ជួយ​ពួក​កូន​ចៅ​អាំម៉ូន​ទៀត​ឡើយ។

១ របាក្សត្រ 19