1. ក្រោយនោះមក ណាហាស ជាស្តេចពួកកូនចៅអាំម៉ូន ទ្រង់សុគតទៅ ហើយបុត្រាទ្រង់ក៏ឡើងសោយរាជ្យជំនួស
2. នោះដាវីឌទ្រង់ព្រះដំរិះថា អញនឹងសំដែងសេចក្ដីសប្បុរសដល់ហានូន ជាកូនណាហាស ដ្បិតឪពុកបានសំដែងសេចក្ដីសប្បុរសដល់អញដែរ ដូច្នេះ ដាវីឌក៏ចាត់ពួករាជទូត ឲ្យទៅជួយកំសាន្តទុក្ខទ្រង់ ពីដំណើរបិតាសុគត ពួករាជទូតរបស់ដាវីឌ ក៏ចូលទៅក្នុងស្រុករបស់ពួកកូនចៅអាំម៉ូន ដល់ហានូន ដើម្បីជួយកំសាន្តទុក្ខទ្រង់
3. ប៉ុន្តែ ពួកមេរបស់កូនចៅអាំម៉ូនទូលដល់ហានូនថា ទ្រង់ជឿថា ដាវីឌចង់លើកមុខបិតាទ្រង់ ដោយចាត់ពួកនេះមកជួយកំសាន្តទុក្ខទ្រង់ឬអី ដែលពួកទូតនេះបានមកឯទ្រង់ដូច្នេះ គឺដើម្បីតែនឹងឈ្លបលប ហើយសង្កេតមើលស្រុកប៉ុណ្ណោះ រួចបំផ្លាញវិញទេតើ
4. ដូច្នេះ ហានូនក៏ចាប់ពួកទូតរបស់ដាវីឌមកកោរ ហើយកាត់អាវគេផ្តាច់ផ្នែកខាងក្រោម នៅត្រឹមគូថ រួចលែងឲ្យទៅវិញ
5. មានមនុស្សមកទូលដល់ដាវីឌ ពីការដែលគេប្រព្រឹត្តនឹងពួកទូតទាំងនោះ ដូច្នេះ ទ្រង់ចាត់មនុស្សឲ្យទៅទទួល ដ្បិតគេមានសេចក្ដីខ្មាសណាស់ ហើយស្តេចទ្រង់មានព្រះបន្ទូលថា ចូរស្នាក់នៅក្រុងយេរីខូរសិនចុះ ចាំទំរាំពុកចង្កាបានដុះជាថ្មីឡើង រួចសឹមត្រឡប់មកវិញ។