9. កាលថូអ៊ី ជាស្តេចក្រុងហាម៉ាត បានឮថា ដាវីឌបានប្រហារពួកទ័ពរបស់ហាដារេស៊ើរ ជាស្តេចសូបា ទាំងអស់ហើយ
10. នោះលោកក៏ចាត់យ៉ូរ៉ាម ជាបុត្រទ្រង់ ឲ្យទៅគាល់ស្តេចដាវីឌ ដើម្បីនឹងគំនាប់ ហើយចំរើនពរថ្វាយ ដោយព្រោះទ្រង់បានច្បាំងឈ្នះហាដារេស៊ើរ ដ្បិតហាដារេស៊ើរចេះតែច្បាំងនឹងថូអ៊ីជានិច្ច យ៉ូរ៉ាមក៏នាំយកប្រដាប់មាស ប្រាក់ និងលង្ហិនគ្រប់មុខ ទៅថ្វាយដែរ
11. ស្តេចដាវីឌទ្រង់ក៏ថ្វាយរបស់ទាំងនោះ ដល់ព្រះយេហូវ៉ាជាមួយនឹងប្រាក់ ហើយមាសទាំងប៉ុន្មាន ដែលទ្រង់បាននាំយកមកពីអស់ទាំងសាសន៍ដទៃ គឺពីសាសន៍អេដំម សាសន៍ម៉ូអាប់ ពួកកូនចៅអាំម៉ូន សាសន៍ភីលីស្ទីន និងសាសន៍អាម៉ាលេក។
12. ឯអ័ប៊ីសាយ ជាកូនសេរូយ៉ាក៏ប្រហារពួកសាសន៍អេដំមអស់១ម៉ឺន៨ពាន់នាក់ នៅត្រង់ច្រកភ្នំអំបិល
13. ក៏ដាក់កងទ័ពឲ្យរក្សានៅស្រុកអេដំម ដូច្នេះ ពួកអេដំមទាំងអស់បានចំណុះដាវីឌ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសឲ្យដាវីឌមានជ័យជំនះ នៅគ្រប់ទីកន្លែងណា ដែលទ្រង់យាងទៅ។
14. ឯដាវីឌ ទ្រង់បានសោយរាជ្យ លើសាសន៍អ៊ីស្រាអែលទាំងមូល ហើយក៏សំរេចការទាំងអស់ដល់បណ្តាជនដោយយុត្តិធម៌ និងសេចក្ដីសុចរិត
15. មានយ៉ូអាប់ ជាកូនសេរូយ៉ា ធ្វើជាមេត្រួតត្រាលើបណ្តាពលទ័ពទាំងអស់ និងយេហូសាផាត ជាកូនអ័ហ៊ីលូឌ ធ្វើជាអ្នកកត់ទុកនូវពង្សាវតារ