1. ក្រោយនោះមក ដាវីឌទ្រង់វាយបង្ក្រាបពួកភីលីស្ទីន ហើយក៏ចាប់យកក្រុងកាថ និងស្រុកនៅជុំវិញពីកណ្តាប់ដៃនៃពួកភីលីស្ទីននោះ
2. ទ្រង់ក៏វាយស្រុកម៉ូអាប់ ហើយសាសន៍ម៉ូអាប់ គេចំណុះដល់ដាវីឌ ព្រមទាំងបង់សួយអាករផង។
3. ដាវីឌក៏វាយហាដារេស៊ើរ ជាស្តេចសូបា រហូតដល់ក្រុងហាម៉ាត ក្នុងគ្រាដែលលោកកំពុងទៅ ដើម្បីតាំងអំណាចនៅទន្លេអ៊ើប្រាត
4. ដាវីឌទ្រង់ចាប់បានរទេះចំបាំង១ពាន់ និងទ័ពសេះ៧ពាន់នាក់ ហើយពលថ្មើរជើង២ម៉ឺននាក់របស់ស្តេចនោះ ទ្រង់ក៏កាប់សរសៃកជើងសេះដែលសំរាប់រទេះចំបាំងទាំងអស់ បានទុកឲ្យល្មមតែទឹមរទេះ១០០ប៉ុណ្ណោះ។
5. កាលពួកសាសន៍ស៊ីរី ពីក្រុងដាម៉ាស បានមកជួយហាដារេស៊ើរ ជាស្តេចសូបា នោះដាវីឌក៏ប្រហារពួកស៊ីរីនោះ អស់២ម៉ឺន២ពាន់នាក់
6. រួចទ្រង់តាំងឲ្យមានពួកទាហានរក្សាស្រុក នៅស្រុកស៊ីរី ប៉ែកខាងក្រុងដាម៉ាស ហើយពួកស៊ីរីក៏ចំណុះដាវីឌ ព្រមទាំងឡើងសួយអាករមកថ្វាយផង ព្រះយេហូវ៉ាទ្រង់ប្រោស ឲ្យដាវីឌមានជ័យជំនះនៅគ្រប់ទីកន្លែងណាដែលទ្រង់យាងទៅ
7. ដាវីឌក៏យកអស់ទាំងខែលមាស របស់ពួកទាហាន នៃហាដារេស៊ើរនាំមកឯក្រុងយេរូសាឡិម
8. ហើយពីក្រុងបេថាស និងក្រុងគូន ជាទីក្រុងរបស់ហាដារេស៊ើរ នោះដាវីឌក៏យកលង្ហិនសន្ធឹកដែរ ដែលសាឡូម៉ូនបានប្រើធ្វើសមុទ្រលង្ហិន សសរ និងគ្រឿងប្រដាប់លង្ហិនទាំងប៉ុន្មាន។