26. រួចដោយព្រោះព្រះទ្រង់ប្រោសមេត្តាដល់ពួកលេវី ដែលសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា បានជាគេថ្វាយកូនគោ៧ និងពពែ៧ ទុកជាយញ្ញបូជា
27. ឯដាវីឌទ្រង់ព្រះពស្ត្រសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងពួកលេវីដែលសែងហឹប ពួកចំរៀង និងកេណានា ជាមេលើពួកចំរៀងផង ហើយដាវីឌក៏ពាក់អេផូឌ ធ្វើពីសំពត់ខ្លូតទេសដែរ
28. គឺយ៉ាងនោះ ដែលពួកអ៊ីស្រាអែលទាំងអស់ បាននាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាឡើងមក ដោយសំរែកអរសប្បាយ និងសូរស្នែង ត្រែ ហើយនឹងឈឹង ព្រមទាំងដេញពិណ ហើយចាប់ស៊ុងផង។