30. ខាងពួកកូនចៅអេប្រាអិម មាន២ម៉ឺន៨រយនាក់ សុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលមានល្បីឈ្មោះ នៅក្នុងជំនួរវង្សរបស់ឪពុកគេ
31. ខាងឯពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ មាន១ម៉ឺន៨ពាន់នាក់ ដែលបានដំរូវដោយឈ្មោះ ឲ្យមកតាំងដាវីឌឡើងជាស្តេច
32. ខាងពួកកូនចៅអ៊ីសាខារ នោះមានមនុស្សដែលស្គាល់សម័យអាចនឹងដឹងជាសាសន៍អ៊ីស្រាអែលត្រូវធ្វើយ៉ាងណា ឯអ្នកដែលជាប្រធានក្នុងពួកគេ នោះមាន២០០នាក់ ហើយពួកបងប្អូនគេក៏ទទួលតាមបង្គាប់គេទាំងអស់
33. ខាងពួកសាប់យូល៉ូន មាន៥ម៉ឺននាក់ ដែលអាចនឹងចេញទៅច្បាំង សុទ្ធតែមានគ្រឿងសស្ត្រាវុធគ្រប់មុខ ហើយគេប្រុងប្រៀបទៅច្បាំងដោយចិត្តស្មោះ
34. ខាងពួកណែបថាលីមានមេទ័ព១ពាន់នាក់ ហើយមាន៣ម៉ឺន៧ពាន់នាក់ដែលកាន់ខែល និងលំពែងមកជាមួយនឹងគេដែរ
35. ខាងពួកដាន់ មាន២ម៉ឺន៨ពាន់៦០០នាក់ ដែលថ្នឹកច្បាំងហើយ
36. ខាងឯពួកអេស៊ើ នោះមាន៤ម៉ឺននាក់ដែលអាចនឹងចេញទៅជាមួយនឹងពលទ័ព ជាមនុស្សថ្នឹកច្បាំងដែរ
37. ឯខាងនាយទន្លេយ័រដាន់ ក្នុងពួករូបេន ពួកកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀង នោះមានចំនួន១សែន២ម៉ឺននាក់ ដែលមានគ្រឿងចំបាំងគ្រប់មុខ។
38. ពួកអ្នកទាំងនោះ ដែលសុទ្ធតែជាមនុស្សថ្នឹកច្បាំងក៏មកឯដាវីឌ នៅត្រង់ក្រុងហេប្រុន ដោយចិត្តស្មោះត្រង់ ដើម្បីនឹងតាំងទ្រង់ឡើង ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូល ហើយពួកអ៊ីស្រាអែលឯទៀតទាំងប៉ុន្មានក៏ស្រុះចិត្តគ្នានឹងតាំងដាវីឌឡើងជាស្តេចដែរ
39. គេនៅទីនោះជាមួយនឹងដាវីឌ ដោយការលៀងលោមគ្នាអស់៣ថ្ងៃ ដ្បិតពួកបងប្អូនគេបានរៀបចំឲ្យ
40. មួយទៀត ពួកណាដែលនៅជិតល្មមត្រឹមពួកអ៊ីសាខារ ពួកសាប់យូល៉ូន និងពួកណែបថាលី គេក៏យកស្បៀងអាហារផ្ទុកលើសត្វលា អូដ្ឋ លាកាត់ និងគោមកដែរ គឺជានំបុ័ង ផែនល្វាក្រៀម ចង្កោមទំពាំងបាយជូរ ស្រាទំពាំងបាយជូរ ប្រេង គោ ហើយនឹងចៀមយ៉ាងសន្ធឹក ដ្បិតមានសេចក្ដីអំណរអរនៅក្នុងពួកអ៊ីស្រាអែល។