1. រីឯពួកអ្នក ដែលបានមកឯដាវីឌ នៅត្រង់ក្រុងស៊ីកឡាក់ ក្នុងគ្រាដែលទ្រង់កំពុងតែពួននឹងសូល ជាបុត្រគីសនៅឡើយ ជាពួកអ្នកខ្លាំងពូកែ ដែលបានជួយទ្រង់ក្នុងចំបាំង
2. សុទ្ធតែមានធ្នូ ហើយក៏ស្ទាត់បាញ់គ្រួសនឹងព្រួញ ដោយដៃឆ្វេងដៃស្តាំបានផង ជាជំនួរវង្សរបស់បងប្អូនសូល ក្នុងពូជអំបូរបេនយ៉ាមីន
3. នោះអ្នកដែលជាមេលើគេ គឺអ័ហ៊ីយេស៊ើរ បន្ទាប់មកមានយ៉ូអាស ជាកូនសេម៉ាអា ជាអ្នកក្រុងគីបៀរ យេស៊ាល និងពេលេត ជាកូនអាសម៉ាវែត បេរ៉ាកា យេហ៊ូ ជាអ្នកក្រុងអាន៉ាថោត
4. យីសម៉ាយ៉ា ជាអ្នកក្រុងគីបៀន ដែលជាមនុស្សខ្លាំងពូកែក្នុងពួក៣០នាក់នោះ ហើយជាមេលើគេ និងយេរេមី យ៉ាហាសៀល យ៉ូហាណាន យ៉ូសាបាឌ ជាអ្នកស្រុកកេដេរ៉ា
5. អេលូសាយ យេរេម៉ូត ប្អាលា សេម៉ារីយ៉ា សេផាធា ជាអ្នកស្រុកហារ៉ូប
6. អែលកាណា យីសយ៉ា អ័សារាល យ៉ូអេស៊ើរ យ៉ាសុបៀម ជាពួកកូរេ
7. ហើយយ៉ូអេឡា និងសេបាឌា ជាកូនយេរ៉ូហាំ ជាអ្នកស្រុកកេដោរ។
8. ក៏មានមនុស្សក្នុងពួកកាឌ់ បានញែកខ្លួនទៅខាងដាវីឌ ក្នុងទីពំនួននៅទីរហោស្ថាន គេសុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយស្ទាត់ក្នុងចំបាំង ក៏ចេះប្រើទាំងខែល និងលំពែង គេមានមុខដូចជាមុខសិង្ហ ហើយក៏រហ័ស ដូចជាឈ្លូសនៅលើភ្នំ
9. នោះគឺអេស៊ើរ ជាមេ អូបាឌា ជាទី២ អេលាប ជាទី៣
10. មីសម៉ាណាជាទី៤ យេរេមី ជាទី៥
11. អ័ថាយ ជាទី៦ អេលាល ជាទី៧