21. ក្នុងពួក៣នាក់នោះ គេរាប់អានលោកជាជាង២នាក់ឯទៀត ហើយក៏តាំងឡើងធ្វើជាមេលើគេ ប៉ុន្តែ លោកមិនដល់ពួក៣នាក់ខាងដើមនោះទេ។
22. ឯបេណាយ៉ា ជាកូនយេហូយ៉ាដា ដែលជាកូនរបស់អ្នកខ្លាំងពូកែម្នាក់ នៅក្រុងកាបសៀល លោកជាអ្នកដែលបានធ្វើការយ៉ាងពូកែ លោកបានសំឡាប់កូនទាំង២របស់អ័រាល ជាសាសន៍ម៉ូអាប់ ហើយក៏ចុះទៅក្នុងរណ្តៅសំឡាប់សត្វសិង្ហ១ នៅថ្ងៃមានហិមៈ
23. ក៏សំឡាប់សាសន៍អេស៊ីព្ទម្នាក់ ជាមនុស្សធំសំបើមកំពស់៥ហត្ថ សាសន៍អេស៊ីព្ទនោះកាន់លំពែង១ប៉ុនផ្សំដំបាញ តែលោកចុះទៅឯវា កាន់តែដំបងទេ ក៏កន្ត្រាក់យកលំពែងពីដៃរបស់មនុស្សសាសន៍អេស៊ីព្ទនោះ រួចចាក់សំឡាប់ដោយលំពែងរបស់វាទៅ
24. គឺការយ៉ាងនោះដែលបេណាយ៉ាជាកូនយេហូយ៉ាដាបានធ្វើ ហើយមានល្បីឈ្មោះនៅក្នុងពួកខ្លាំងពូកែទាំង៣នាក់នោះ
25. គេបានរាប់អានលោកជាជាងពួក៣០នាក់នោះ តែលោកមិនដល់ពួក៣នាក់ខាងដើមទេ ដាវីឌទ្រង់ក៏តាំងលោកឲ្យត្រួតលើពួកទាហានរក្សាអង្គ។
26. ឯមនុស្សខ្លាំងពូកែ ក្នុងពួកពលទ័ពទាំងប៉ុន្មាន គឺអេសាអែល ជាប្អូនយ៉ូអាប់ អែលហាណាន ជាកូនដូដូរ ដែលនៅក្រុងបេថ្លេហិម
27. សាំម៉ូត ជាអ្នកស្រុកហារ៉ូ ហេលែស ជាអ្នកស្រុកពេឡូន
28. អ៊ីរ៉ា ជាកូនអ៊ីកកែសជាអ្នកក្រុងត្កូអា អ័បៀស៊ើរ ជាអ្នកនៅក្រុងអាន៉ាថោត
29. ស៊ីបាកាយ ជាអ្នកស្រុកហ៊ូសាយ អ៊ីឡាយ ជាអ្នកស្រុកអ័ហូអា
30. ម៉ាហារ៉ាយ ជាអ្នកក្រុងនថូផា ហេលែបកូនប្អាណា ជាអ្នកក្រុងនថូផា
31. អ៊ីតតាយ កូនរីបាយ ជាអ្នកក្រុងគីបៀន ក្នុងពួកកូនចៅបេនយ៉ាមីន បេណាយ៉ាជាអ្នកស្រុកពីរ៉ាថូន
32. ហ៊ូរ៉ាយ ជាអ្នកស្រុកណាហាលេ-កាអាស អ័បៀល ជាអ្នកស្រុកអើរ៉ាបា