39. ឯកូនរបស់ឡូថាន គឺហូរី និងហោម៉ាម ឯធីមណានាងជាប្អូនរបស់ឡូថាន
40. ឯកូនរបស់សូបាល គឺអាលវ៉ាន ម៉ាន៉ាហាត់ អេបាល សេផូរ និងអូណាម ឯកូនរបស់ស៊ីបៀន គឺអៃយ៉ា និងអ័ន៉ា
41. ឯកូនអ័ន៉ា គឺឌីសសុន កូនឌីសសុន គឺហិមដាន់ អែសបាន់ យីតរ៉ាន និងកេរ៉ាន
42. ឯកូនរបស់អេស៊ើរ គឺប៊ីលហាន សាវ៉ាន និងយ៉ាកាន ហើយកូនរបស់ឌីសសាន គឺ អ៊ូស និងអ័រ៉ាន។
43. រីឯស្តេចទាំងប៉ុន្មាន ដែលបានសោយរាជ្យ នៅស្រុកអេដំម មុនដែលមានស្តេចណាសោយរាជ្យលើពួកកូនចៅអ៊ីស្រាអែលនៅឡើយ នោះគឺបេឡា ជាបុត្រាបេអ៊រ ហើយទីក្រុងរបស់ទ្រង់ នោះឈ្មោះឌីនហាបា
44. បេឡាក៏សុគតទៅ រួចយ៉ូបាប់ ជាបុត្រាសេរ៉ាស ពីក្រុងបុសរ៉ា បានឡើងសោយរាជ្យជំនួសទ្រង់
45. យ៉ូបាប់ក៏សុគតទៅ រួចហ៊ូសាម ពីស្រុកសាសន៍ថេម៉ាន បានឡើងសោយរាជ្យជំនួសទ្រង់
46. ហ៊ូសាមក៏សុគតទៅ រួចហាដាឌ់ ជាបុត្រាបេដាឌ់ បានឡើងសោយរាជ្យជំនួសទ្រង់ ទីក្រុងរបស់ទ្រង់ ឈ្មោះអាវីត គឺស្តេចនេះហើយ ដែលវាយសាសន៍ម៉ាឌាននៅវាលស្រុកម៉ូអាប់
47. ហាដាឌ់ក៏សុគតទៅ រួចសាំឡា ជាអ្នកស្រុកម៉ាសរេកា បានឡើងសោយរាជ្យជំនួសទ្រង់
48. សាំឡាក៏សុគតទៅ រួចសូល ជាអ្នកស្រុករេហូបូតដែលនៅមាត់ទន្លេ នោះបានឡើងសោយរាជ្យជំនួសទ្រង់
49. សូលក៏សុគតទៅ រួចបាល-ហាន៉ាន់ ជាបុត្រាអ័កបោរ បានឡើងសោយរាជ្យជំនួសទ្រង់
50. បាល-ហាន៉ាន់ក៏សុគតទៅ រួចហាដាឌ់បានឡើងសោយរាជ្យជំនួសទ្រង់ ទីក្រុងរបស់ទ្រង់ឈ្មោះប៉ាវ ហើយព្រះទេពីទ្រង់ព្រះនាមជាមហេថាបែល ជាបុត្រីម៉ាតរេឌ ដែលជាកូនមេសាហាប់
51. រួចហាដាឌ់ក៏សុគតទៅដែរ។ឯពួកមេសាសន៍អេដំម នោះគឺធីមណា១ អាលវ៉ា១ យេថេត១
52. អ័ហូលីបាម៉ា១ អេឡា១ ពីណូន១
53. កេណាស១ ថេម៉ាន១ មីបសារ១