15. ឯហេតុដែលស្តេចសាឡូម៉ូនបានកេណ្ឌកំណែន នោះគឺដើម្បីនឹងស្អាងព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជវាំង ព្រមទាំងប៉មមីឡូរ កំផែងក្រុងយេរូសាឡិម ហើយក្រុងហាសោរ ក្រុងមេគីដោ និងក្រុងកេស៊ើរ
16. ដ្បិតពីមុន ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ទ្រង់បានឡើងមកចាប់យកក្រុងកេស៊ើរនោះ ព្រមទាំងដុតនឹងភ្លើង ហើយសំឡាប់ពួកសាសន៍កាណាន ដែលនៅក្រុងនោះដែរ រួចបានប្រទានទីក្រុងនោះទៅព្រះរាជបុត្រីទ្រង់ ដែលជាភរិយាសាឡូម៉ូន ទុកជាចំណងដៃ
17. ដូច្នេះ សាឡូម៉ូនក៏សង់ក្រុងកេស៊ើរនោះឡើង និងក្រុងបេត-ហូរ៉ូននៅខាងក្រោម
18. ព្រមទាំងក្រុងប្អាឡាត ហើយក្រុងថាត់ម៉ោរ ដែលនៅទីរហោស្ថាន ក្នុងស្រុកនោះ