11. (រីឯហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស ទ្រង់បានផ្គត់ផ្គង់ឈើតាត្រៅ និងឈើកកោះ ហើយមាស ថ្វាយសាឡូម៉ូន តាមព្រះហឫទ័យទ្រង់គ្រប់ចំពូក) នោះស្តេចទ្រង់ក៏ប្រទានទីក្រុង២០ ក្នុងស្រុកកាលីឡេ ឲ្យដល់ហ៊ីរ៉ាម
12. រួចហ៊ីរ៉ាមចេញពីក្រុងទីរ៉ុស ទៅមើលទីក្រុងទាំងប៉ុន្មាន ដែលសាឡូម៉ូនបានប្រទាននោះ តែទ្រង់មិនសព្វព្រះទ័យនឹងក្រុងទាំងនោះទេ
13. ក៏មានព្រះបន្ទូលថា ប្អូនអើយ ដរាបដល់សព្វថ្ងៃនេះ
14. ឯហ៊ីរ៉ាមទ្រង់ក៏ផ្ញើមាស១២០ហាបមកថ្វាយដល់សាឡូម៉ូន។
15. ឯហេតុដែលស្តេចសាឡូម៉ូនបានកេណ្ឌកំណែន នោះគឺដើម្បីនឹងស្អាងព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជវាំង ព្រមទាំងប៉មមីឡូរ កំផែងក្រុងយេរូសាឡិម ហើយក្រុងហាសោរ ក្រុងមេគីដោ និងក្រុងកេស៊ើរ
16. ដ្បិតពីមុន ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ទ្រង់បានឡើងមកចាប់យកក្រុងកេស៊ើរនោះ ព្រមទាំងដុតនឹងភ្លើង ហើយសំឡាប់ពួកសាសន៍កាណាន ដែលនៅក្រុងនោះដែរ រួចបានប្រទានទីក្រុងនោះទៅព្រះរាជបុត្រីទ្រង់ ដែលជាភរិយាសាឡូម៉ូន ទុកជាចំណងដៃ
17. ដូច្នេះ សាឡូម៉ូនក៏សង់ក្រុងកេស៊ើរនោះឡើង និងក្រុងបេត-ហូរ៉ូននៅខាងក្រោម
18. ព្រមទាំងក្រុងប្អាឡាត ហើយក្រុងថាត់ម៉ោរ ដែលនៅទីរហោស្ថាន ក្នុងស្រុកនោះ
19. នឹងអស់ទាំងទីក្រុងសំរាប់ជាឃ្លាំងរបស់សាឡូម៉ូន និងទីក្រុងសំរាប់ទុករទេះចំបាំង ហើយសំរាប់ពួកពលសេះទ្រង់ ក៏ធ្វើរបស់ទាំងអស់ ដែលសាឡូម៉ូនសព្វព្រះទ័យចង់ធ្វើ នៅក្រុងយេរូសាឡិម នៅភ្នំល្បាណូន ហើយក្នុងគ្រប់ទាំងស្រុកដែលនៅក្រោមអំណាចទ្រង់ផង
20. ចំណែកពួកសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស ដែលនៅសល់ ជាមនុស្សដែលមិនមែនជាពួកកូនចៅអ៊ីស្រាអែល
21. គឺជាកូនចៅរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅសល់ក្នុងស្រុក ជាអ្នកដែលពួកកូនចៅអ៊ីស្រាអែលមិនបានបំផ្លាញអស់រលីងទេ នោះសាឡូម៉ូនបានកេណ្ឌគេ មកធ្វើជាពួកអ្នកបំរើ ដរាបដល់សព្វថ្ងៃនេះ
22. តែឯពួកកូនចៅអ៊ីស្រាអែលវិញ នោះសាឡូម៉ូនមិនបានយកគេធ្វើជាបាវបំរើទេ គឺគេជាពួកទាហាន ពួកមហាតលិក ជាចៅហ្វាយ ជាមេទ័ព ហើយជានាយរទេះចំបាំង និងពួកទ័ពសេះទ្រង់វិញ
23. ឯពួកមេដែលត្រួតមើលការរបស់សាឡូម៉ូនទាំងប៉ុន្មាន មានចំនួន៥៥០នាក់ ជានាយបង្គាប់ដល់ពួកអ្នកធ្វើការទាំងនោះ។
24. ចំណែកព្រះរាជបុត្រីផារ៉ោន ព្រះនាងក៏យាងចេញពីក្រុងដាវីឌឡើងមកឯដំណាក់ ជាទីដែលទ្រង់បានសង់ឲ្យ រួចមកទ្រង់ក៏សង់ប៉មមីឡូរ។
25. មាន៣ដងក្នុង១ឆ្នាំ ដែលសាឡូម៉ូនទ្រង់ថ្វាយដង្វាយដុត និងដង្វាយមេត្រី នៅលើអាសនា ដែលទ្រង់បានស្អាងថ្វាយព្រះយេហូវ៉ា ព្រមទាំងដុតកំញានថ្វាយនៅលើអាសនា ដែលនៅចំពោះព្រះយេហូវ៉ាផង គឺយ៉ាងនោះដែលទ្រង់បានស្អាងព្រះវិហាររួចជាស្រេច។