17. មានក្បាច់តារាង ដូចជាក្រឡាអួន ហើយមានវង់កំរងច្រវាក់៧នៅក្បាលសសរមួយៗ ក្នុងទាំង២នោះ
18. គឺយ៉ាងនោះដែលគាត់ធ្វើសសរទាំង២ ហើយមានផ្លែទទឹម២ជួរព័ទ្ធជុំវិញ ជាប់នឹងក្បាច់ក្រឡាអួន នោះសំរាប់នឹងបាំងទីភ្ជាប់ក្បាលសសរដូចគ្នាទាំង២
19. ឯក្បាលសសរនៃបាំងសាចមានកំពស់៤ហត្ថ ក៏មានក្បាច់ជាផ្កាច័ន្ធូ
20. មានក្បាលនៅលើសសរទាំង២នោះដែរ ជាប់ពីគែមត្រង់ក្បាច់ក្រឡាអួន ហើយមានផ្លែទទឹម២០០ រៀបជា២ជួរនៅព័ទ្ធជុំវិញសសរទាំង២នោះដូចគ្នា
21. គាត់ក៏លើកសសរទាំង២នោះបញ្ឈរឡើង នៅត្រង់បាំងសាចនៃព្រះវិហារ កាលគាត់បានលើកសសរខាងស្តាំឡើង នោះក៏ឲ្យឈ្មោះថា យ៉ាគិន រួចកាលគាត់លើកសសរខាងឆ្វេងឡើង នោះក៏ឲ្យឈ្មោះថា បូអូស
22. នៅខាងលើសសរមានក្បាច់ផ្កាច័ន្ធូ ដូច្នេះ ការធ្វើសសរនោះបានរួចជាស្រេច។
23. គាត់ក៏សិតធ្វើជាសមុទ្រ មានរាងមូលទំហំ១០ហត្ថ គឺពីមាត់ម្ខាងទៅដល់ម្ខាង ហើយកំពស់៥ហត្ថ បើយកខ្សែវាស់ជុំវិញ នោះត្រូវជា៣០ហត្ថ
24. នៅក្រោមគែមជុំវិញ មានក្បាច់ផ្កាក្រពុំ១០ក្នុង១ហត្ថ នៅព័ទ្ធជុំវិញ ផ្កាក្រពុំទាំងនោះបានសិតជា២ជួរ ក្នុងកាលដែលគេសិតសមុទ្រនោះតែម្តង
25. ក៏ដាក់លើរូបគោ១២ ដែលមាន៣បែរទៅខាងជើង ៣បែរទៅខាងលិច ៣បែរទៅខាងត្បូង ហើយ៣បែរទៅខាងកើត សមុទ្រនោះបានដាក់តម្កល់លើខ្នងគោ ហើយគូថរបស់គោទាំងនោះ បែរទៅខាងក្នុងទាំងអស់
26. តួសមុទ្រនោះមានកំរាស់១ទះ មានគែមដូចជាមាត់ពែង ហើយរាងដូចផ្កាច័ន្ធូ ក៏មានចំណុះបានទឹក២ពាន់អម្រែក។
27. គាត់ក៏ធ្វើគ្រោងលង្ហិន១០ បណ្តោយ៤ហត្ថ ទទឹង៤ហត្ថ ហើយកំពស់៣ហត្ថ
28. គ្រោងទាំងនោះបានធ្វើយ៉ាងដូច្នេះ គឺមានបន្ទះ ដែលមានក្របជុំវិញ ហើយមានក្របខណ្ឌកណ្តាលទៀត