១ ពង្សាវតារក្សត្រ 6:27-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. ទ្រង់​ដាក់​ចេរូប៊ីន​ទាំង​២​នៅ​កណ្តាល​ប៉ែក​ខាង​ក្នុង​នៃ​ព្រះ‌វិហារ ឯ​ស្លាប​នៃ​ចេរូប៊ីន​ទាំង​២​ក៏​ត្រដាង​ទៅ ទាល់​តែ​ចុង​ស្លាប​ចេរូប៊ីន​១ ទល់​នឹង​ជញ្ជាំង​ម្ខាង និង​ចុង​ស្លាប​ចេរូប៊ីន​១​ទៀត​ក៏​ទល់​ជញ្ជាំង​ម្ខាង​ដូច​គ្នា ហើយ​ចុង​ស្លាប​ចេរូប៊ីន​ទាំង​២​នៅ​ប្រទល់​គ្នា​ត្រង់​កណ្តាល​ព្រះ‌វិហារ

28. ទ្រង់​ក៏​ស្រោប​ចេរូប៊ីន​ទាំង​២​ដោយ​មាស​ដែរ។

29. ទ្រង់​ឆ្លាក់​ជា​រូប​ចេរូប៊ីន ជា​ដើម​លម៉ើ ហើយ​ជា​ផ្កា​រីក​នៅ​នា​ជញ្ជាំង​ព្រះ‌វិហារ​ជុំវិញ ទាំង​ខាង​ក្នុង​ខាង​ក្រៅ

១ ពង្សាវតារក្សត្រ 6