8. ហ៊ីរ៉ាមក៏ចាត់គេឲ្យទៅទូលសាឡូម៉ូនថា ទូលបង្គំបានឮសេចក្តីដែលទ្រង់ផ្ញើទៅទូលបង្គំហើយ ទូលបង្គំទទួលធ្វើឈើតាត្រៅ និងឈើកកោះ តាមបំណងព្រះទ័យទ្រង់គ្រប់ចំពូក
9. ពួកបាវរបស់ទូលបង្គំនឹងយកដុលឈើចុះពីភ្នំល្បាណូនដល់សមុទ្រ ចងជាក្បូនបណ្តែតទៅតាមសមុទ្រ រហូតដល់កន្លែងណាដែលទ្រង់កំណត់ទុក រួចទូលបង្គំនឹងឲ្យគេស្រាយថ្វាយដល់ទ្រង់នៅទីនោះ បើទ្រង់ចង់ធ្វើសំរេចតាមបំណងចិត្តទូលបង្គំវិញ នោះត្រូវឲ្យផ្គត់ផ្គង់ស្បៀងអាហារ សំរាប់ពួកនៅដំណាក់ទូលបង្គំផង
10. ដូច្នេះ ហ៊ីរ៉ាមក៏ថ្វាយឈើតាត្រៅ និងឈើកកោះដល់សាឡូម៉ូន តាមបំណងព្រះទ័យទ្រង់គ្រប់ចំពូក
11. ហើយសាឡូម៉ូនក៏ថ្វាយស្រូវភោជ្ជសាលី២ម៉ឺនរង្វាល់ ដល់ហ៊ីរ៉ាម ទុកជាស្បៀងអាហារនៃពួកដំណាក់ទ្រង់ និងប្រេងសំរាំង២០រង្វាល់ គឺយ៉ាងនោះដែលសាឡូម៉ូនបញ្ជូនទៅហ៊ីរ៉ាមរាល់ៗតែឆ្នាំ