1. រីឯសាឡូម៉ូន ទ្រង់ជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងអស់គ្នា
2. ហើយទ្រង់មានពួកអ្នកដែលជាប្រធាន ដូចកត់ទុកនេះ គឺអ័សារា កូនសាដុក លោកជាសំដេចសង្ឃ
3. អេលីហូរែប និងអ័ហ៊ីយ៉ា កូនស៊ីសា ជាស្មៀនហ្លួង យេហូសាផាត កូនអ័ហ៊ីលូឌ ជាអ្នកតែងពង្សាវតារ
4. បេណាយ៉ា កូនយេហូយ៉ាដា ជាមេទ័ព សាដុក និងអ័បៀថើរជាសង្ឃ
5. អ័សារា កូនណាថាន់ ជាចាងហ្វាងលើពួកសេនាបតី សាប៊ុត កូនណាថាន់ ជារដ្ឋនាយក ហើយជាមិត្រសំឡាញ់នឹងស្តេច