១ ពង្សាវតារក្សត្រ 4:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​សាឡូ‌ម៉ូន ទ្រង់​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា

2. ហើយ​ទ្រង់​មាន​ពួក​អ្នក​ដែល​ជា​ប្រធាន ដូច​កត់​ទុក​នេះ គឺ​អ័សារា កូន​សាដុក លោក​ជា​សំដេច​សង្ឃ

3. អេលី‌ហូ‌រែប និង​អ័ហ៊ីយ៉ា កូន​ស៊ីសា ជា​ស្មៀន‌ហ្លួង យេហូ‌សា‌ផាត កូន​អ័ហ៊ី‌លូឌ ជា​អ្នក​តែង​ពង្សាវតារ

4. បេណាយ៉ា កូន​យេហូ‌យ៉ាដា ជា​មេ‌ទ័ព សាដុក និង​អ័បៀ‌ថើរ​ជា​សង្ឃ

5. អ័សារា កូន​ណាថាន់ ជា​ចាង‌ហ្វាង​លើ​ពួក​សេនាបតី សាប៊ុត កូន​ណាថាន់ ជា​រដ្ឋ‌នាយក ហើយ​ជា​មិត្រ​សំឡាញ់​នឹង​ស្តេច

6. អ័ហ៊ីសា ជា​ឧកញ៉ា​វាំង អ័ដូ‌នី‌រ៉ាម កូន​អាប់ដា ជា​មេ​កំណែន។

7. សាឡូ‌ម៉ូន​ទ្រង់​ក៏​មាន​នាយក​១២​នាក់ ត្រួត​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ជា​អ្នក​សំរាប់​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ថ្វាយ​ស្តេច និង​ពួក​ដំណាក់​ទ្រង់ ម្នាក់ៗ​ត្រូវ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​អស់​១​ខែ​ក្នុង​១​ឆ្នាំ

8. ឯ​ឈ្មោះ​នៃ​លោក​ទាំង​នោះ​ដូច​មាន​នៅ​ខាង​ក្រោម​នេះ គឺ​បេន-ហ៊ើរ នៅ​ស្រុក​ភ្នំ​អេប្រា‌អិម​១

9. បេន-ដេកើរ នៅ​ស្រុក​ម៉ាកាស ស្រុក​ស្អាល‌ប៊ីម ស្រុក​បេត-សេមែស និង​ស្រុក​ហេឡូន-បេត-ហា‌ណាន​១

10. បេន-ហេសេឌ នៅ​ស្រុក​អារូ‌បូត​១ (ឯ​ស្រុក​សូកូរ និង​ស្រុក​អេភើរ​ទាំង​មូល ក៏​នៅ​ក្រោម​អំណាច​លោក​ដែរ)

11. បេន-អ័ប៊ី‌ណា‌ដាប់ នៅ​ស្រុក​ដោរ​ទាំង​មូល​១ (លោក​នោះ​បាន​យក​នាង​ថាផាត ជា​បុត្រី​សាឡូ‌ម៉ូន​ធ្វើ​ជា​ប្រពន្ធ)

១ ពង្សាវតារក្សត្រ 4