41. គាត់ក៏ប្រញាប់នឹងបកសំពត់ពីភ្នែកចេញ រួចស្តេចអ៊ីស្រាអែលទ្រង់ស្គាល់ថា ជាពួកហោរា
42. គាត់ក៏ទូលដល់ស្តេចថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះហើយ ថា ដោយព្រោះឯងបានលែងមនុស្ស ឲ្យរួចពីដៃឯង ដែលអញបានកាត់ទោសថា ត្រូវវិនាស នោះត្រូវយកជីវិតឯងជំនួសវាវិញ ហើយរាស្ត្រឯងជំនួសរាស្ត្រវា
43. ដូច្នេះ ស្តេចអ៊ីស្រាអែលក៏យាងត្រឡប់ទៅឯដំណាក់នៅក្រុងសាម៉ារីវិញ ដោយអន់អាក់ថ្នាំងថ្នាក់ព្រះទ័យ។