១ ពង្សាវតារក្សត្រ 2:44-46 ព្រះគម្ពីរបរិសុទ្ធ (KHOV)

44. ស្តេច​ក៏​មាន​ព្រះ‌បន្ទូល​នឹង​ស៊ីម៉ាយ​ទៀត​ថា ឯង​ស្គាល់​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​លាក់​ក្នុង​ចិត្ត​ឯង គឺ​ជា​ការ​ដែល​ឯង​បាន​ប្រព្រឹត្ត​ដល់​ដាវីឌ ជា​ព្រះ‌បិតា​យើង​ហើយ ដូច្នេះ ព្រះ‌យេហូវ៉ា​នឹង​ទំលាក់​ការ​អាក្រក់​របស់​ឯង​នោះ មក​លើ​ក្បាល​ឯង​វិញ

45. តែ​ស្តេច​សាឡូ‌ម៉ូន​នឹង​បាន​ពរ ហើយ​រាជ្យ​របស់​ដាវីឌ នឹង​បាន​តាំង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ដរាប​ទៅ

46. នោះ​ស្តេច​ទ្រង់​បង្គាប់​ទៅ​បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា ហើយ​លោក​ក៏​ចេញ​ទៅ​ប្រហារ​ជីវិត​ឲ្យ​វា​ស្លាប់​ទៅ ឯ​រាជ្យ នោះ​បាន​តាំង​ជា​មាំ‌មួន ក្នុង​អំណាច​សាឡូ‌ម៉ូន​ហើយ។

១ ពង្សាវតារក្សត្រ 2