១ ពង្សាវតារក្សត្រ 17:3-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ចូរ​ចេញ​ពី​ទី​នេះ បែរ​ទៅ​ខាង​កើត ហើយ​ពួន​ខ្លួន​នៅ​ឯ​ជ្រោះ​កេរីត ដែល​នៅ​ប្រទល់​មុខ​នឹង​ទន្លេ​យ័រដាន់​ទៅ

4. ឯង​នឹង​ផឹក​ទឹក​ជ្រោះ​នោះ ហើយ​អញ​បាន​បង្គាប់​ឲ្យ​ក្អែក​ចិញ្ចឹម​ឯង​នៅ​ទី​នោះ​ដែរ

5. ដូច្នេះ លោក​ក៏​ធ្វើ​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា គឺ​ទៅ​អាស្រ័យ​នៅ​ក្បែរ​ជ្រោះ​កេរីត ដែល​នៅ​ប្រទល់​មុខ​ទន្លេ​យ័រដាន់

6. ហើយ​រាល់​ព្រឹក​រាល់​ល្ងាច ក្អែក​តែង​ពាំ​នំបុ័ង និង​សាច់​មក​ជូន​លោក លោក​ក៏​ផឹក​ទឹក​ពី​ជ្រោះ​នោះ។

7. លុះ​កន្លង​យូរ​បន្តិច​មក ទឹក​ជ្រោះ​ក៏​រីង​ទៅ ពី​ព្រោះ​មិន​មាន​ភ្លៀង​ធ្លាក់​នៅ​ស្រុក​នោះ​សោះ។

8. នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​បង្គាប់​លោក​ថា

9. ចូរ​ក្រោក​ឡើង ទៅ​ឯ​សារិបតា ជា​ទី​ក្រុង​របស់​ពួក​ស៊ីដូន​អាស្រ័យ​នៅ​ទី​នោះ​វិញ​ចុះ អញ​បាន​បង្គាប់​ស្រី​មេម៉ាយ​ម្នាក់​នៅ​ទី​នោះ ឲ្យ​ចិញ្ចឹម​ឯង

10. ដូច្នេះ លោក​ក៏​ក្រោក​ឡើង​ទៅ​ឯ​ក្រុង​សារិបតា កាល​បាន​ទៅ​ដល់​មាត់​ទ្វារ​ក្រុង​ហើយ នោះ​ឃើញ​មាន​ស្រី​មេម៉ាយ​ម្នាក់ កំពុង​តែ​រើស​រំកាច់​ឈើ លោក​ក៏​ហៅ​នាង​ថា សូម​យក​ទឹក​ក្នុង​ផ្តិល​មក​ឲ្យ​ខ្ញុំ​ផឹក​បន្តិច

១ ពង្សាវតារក្សត្រ 17