18. កាលស៊ីមរីបានឃើញថា គេចាប់បានទីក្រុងហើយ នោះក៏ចូលទៅក្នុងដំណាក់ស្តេច ក្នុងរាជវាំង រួចដុតដំណាក់ ហើយខ្លួនក៏ស្លាប់ក្នុងភ្លើងនោះទៅ
19. ដោយព្រោះអំពើបាបដែលបានធ្វើ ដោយប្រព្រឹត្តលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងដើរតាមផ្លូវនឹងអំពើបាប ដែលយេរ៉ូបោមបានធ្វើ ជាការដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមដែរ
20. រីឯដំណើរឯទៀតពីស៊ីមរី និងការដែលលោកក្បត់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
21. គ្រានោះ ប្រជាជនទាំងឡាយ ជាសាសន៍អ៊ីស្រាអែល គេបែកគ្នាជា២ពួក ពួក១កាន់ខាងធីបនី ជាកូនគីណាត ប្រាថ្នានឹងលើកឡើងជាស្តេច ហើយពួក១ទៀតកាន់ខាងអំរី
22. តែបណ្តាជនដែលចូលដៃខាងអំរី គេឈ្នះពួកខាងធីបនីជាកូនគីណាត ដូច្នេះធីបនីក៏ស្លាប់ទៅ ហើយអំរីសោយរាជ្យឡើង។