១ ពង្សាវតារក្សត្រ 16:16-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ហើយ​ពួក​ទាំង​នោះ​ក៏​ឮ​ថា ស៊ីមរី​បាន​ក្បត់​ស្តេច ហើយ​ធ្វើ​គុត​ទ្រង់​ផង ដូច្នេះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​លើក​អំរី ជា​មេ‌ទ័ព​ធំ​តាំង​ឡើង​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល នៅ​ឯ​ទី​បោះ​ទ័ព​ក្នុង​ថ្ងៃ​នោះ​ឯង

17. ដូច្នេះ​អំរី និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ចេញ​ពី​ក្រុង​គីបថោន ឡើង​ទៅ​ឡោម‌ព័ទ្ធ​ក្រុង​ធើសា​វិញ

18. កាល​ស៊ីមរី​បាន​ឃើញ​ថា គេ​ចាប់​បាន​ទី​ក្រុង​ហើយ នោះ​ក៏​ចូល​ទៅ​ក្នុង​ដំណាក់​ស្តេច ក្នុង​រាជ‌វាំង រួច​ដុត​ដំណាក់ ហើយ​ខ្លួន​ក៏​ស្លាប់​ក្នុង​ភ្លើង​នោះ​ទៅ

19. ដោយ​ព្រោះ​អំពើ​បាប​ដែល​បាន​ធ្វើ ដោយ​ប្រព្រឹត្ត​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដើរ​តាម​ផ្លូវ​នឹង​អំពើ​បាប ដែល​យេរ៉ូ‌បោម​បាន​ធ្វើ ជា​ការ​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​ដែរ

១ ពង្សាវតារក្សត្រ 16