14. តែឯទីខ្ពស់ទាំងប៉ុន្មាន នោះមិនបានបំបាត់ចេញទេ ប៉ុន្តែទ្រង់មានព្រះទ័យស្មោះត្រង់ ដល់ព្រះយេហូវ៉ា រហូតដល់អស់ព្រះជន្ម
15. ហើយគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលព្រះបិតាបានថ្វាយ និងរបស់ដែលអង្គទ្រង់បានថ្វាយ គឺជាប្រាក់ មាស និងគ្រឿងប្រដាប់ផ្សេងៗ នោះទ្រង់ក៏យកទៅដាក់ក្នុងព្រះវិហារនៃព្រះយេហូវ៉ា។
16. អេសានេះ និងប្អាសា ជាស្តេចស្រុកអ៊ីស្រាអែល ទ្រង់ច្បាំងគ្នា រហូតដល់អស់ព្រះជន្ម
17. ឯប្អាសា ជាស្តេចស្រុកអ៊ីស្រាអែល ទ្រង់ឡើងទៅទាស់នឹងពួកយូដា ក៏សង់ក្រុងរ៉ាម៉ាឡើង ដើម្បីកុំឲ្យមានអ្នកណាចេញចូលទៅខាងអេសា ជាស្តេចស្រុកយូដាបានឡើយ