32. ពីព្រោះពាក្យដែលគាត់បានស្រែក ដោយនូវព្រះបន្ទូលនៃព្រះយេហូវ៉ា ទាស់នឹងអាសនានៅក្រុងបេត-អែល ហើយទាស់នឹងអស់ទាំងវិហារនៅទីខ្ពស់ ដែលនៅក្នុងក្រុងស្រុកសាម៉ារីទាំងប៉ុន្មាន នោះនឹងកើតមកជាពិត។
33. ក្រោយការនោះមក យេរ៉ូបោមក៏នៅតែមិនព្រមបែរចេញ ពីផ្លូវអាក្រក់របស់ទ្រង់ឡើយ គឺទ្រង់ចេះតែយកមនុស្សពីបណ្តាជនទាំងឡាយ តាំងឡើងឲ្យធ្វើជាសង្ឃនៃអស់ទាំងទីខ្ពស់ទៀត ឯអ្នកណាដែលចង់ធ្វើជាសង្ឃ នោះទ្រង់ក៏ប្រោសតាំង ឲ្យអ្នកនោះធ្វើជាសង្ឃនៃអស់ទាំងទីខ្ពស់ទៅ
34. ដំណើរនោះក៏ត្រឡប់ជាបាប ដល់ព្រះវង្សាយេរ៉ូបោម រហូតដល់ត្រូវកាត់កាល់ ហើយលាញចេញពីផែនដីទៅ។