១ ពង្សាវតារក្សត្រ 12:2-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. កាល​យេរ៉ូ‌បោម ជា​កូន​នេបាត​បាន​ឮ ក្នុង​កាល​ដែល​លោក​កំពុង​នៅ​ស្រុក​អេស៊ីព្ទ ជា​កន្លែង​ដែល​លោក​បាន​រត់​ទៅ​អាស្រ័យ​នៅ ដើម្បី​ឲ្យ​រួច​ពី​ស្តេច​សាឡូ‌ម៉ូន

3. ហើយ​មាន​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​លោក​មក នោះ​យេរ៉ូ‌បោម និង​ពួក​ជំនុំ​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​មក​គាល់​រេហូ‌បោម​ទូល​ថា

4. ព្រះ‌បិតា​ទ្រង់​បាន​ធ្វើ​ឲ្យ​នឹម​យើង​ខ្ញុំ​ធ្ងន់​ពន់‌ពេក ដូច្នេះ សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​ការ​តឹង‌រ៉ឹង​របស់​ព្រះ‌វរ‌បិតា​ទ្រង់ និង​នឹម​យ៉ាង​ធ្ងន់​ដែល​ទ្រង់​បាន​ដាក់​លើ​យើង​ខ្ញុំ​រាល់​គ្នា បាន​ស្រាល​ចេញ នោះ​យើង​ខ្ញុំ​រាល់​គ្នា​នឹង​ប្រតិ‌បត្តិ​តាម​ទ្រង់

5. ដូច្នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចូរ​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត​សូម​ត្រឡប់​មក​វិញ បណ្តា‌ជន​ទាំង‌ឡាយ​ក៏​បង្គំ​លា​ទៅ។

១ ពង្សាវតារក្សត្រ 12