១ ពង្សាវតារក្សត្រ 11:34-37 ព្រះគម្ពីរបរិសុទ្ធ (KHOV)

34. ប៉ុន្តែ​អញ​មិន​យក​រាជ្យ​ទាំង​មូល​ពី​ដៃ​ទ្រង់​ទេ គឺ​នឹង​ឲ្យ​ទ្រង់​ធ្វើ​ជា​ស្តេច រហូត​ដល់​អស់​ព្រះ‌ជន្ម ដោយ​ព្រោះ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ​ដែល​អញ​បាន​រើស ជា​អ្នក​ដែល​បាន​កាន់​តាម​បញ្ញត្ត និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់​អញ

35. អញ​នឹង​យក​រាជ្យ​ពី​ដៃ​របស់​បុត្រ​ទ្រង់​វិញ ហើយ​នឹង​ឲ្យ​ពូជ​អំបូរ​១០​មក​ឯង

36. ឯ​បុត្រ​របស់​ទ្រង់ អញ​នឹង​ឲ្យ​ពូជ​អំបូរ​១ ដើម្បី​ឲ្យ​ដាវីឌ ជា​អ្នក​បំរើ​អញ បាន​ចង្កៀង​១​ភ្លឺ​ជា​ដរាប នៅ​ចំពោះ​អញ ក្នុង​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​អញ​បាន​រើស​សំរាប់​តាំង​ឈ្មោះ​អញ

37. អញ​នឹង​យក​ឯង​តាំង​ឡើង ហើយ​ឯង​នឹង​គ្រប់‌គ្រង​តាម​បំណង​ចិត្ត ព្រម​ទាំង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល

១ ពង្សាវតារក្សត្រ 11