7. ទ្រង់ពិគ្រោះនឹងយ៉ូអាប់ ជាកូនសេរូយ៉ា ហើយនឹងអ័បៀថើរ ដ៏ជាសង្ឃ គេទាំង២ក៏តាមជួយ
8. តែសាដុកដ៏ជាសង្ឃ បេណាយ៉ាជាកូនយេហូយ៉ាដា ហោរាណាថាន់ ស៊ីម៉ាយ ហើយរេអ៊ី ព្រមទាំងពួកអ្នកខ្លាំងពូកែរបស់ដាវីឌ គេមិនបានចូលដៃជួយអ័ដូនីយ៉ាទេ។
9. ទ្រង់ក៏សំឡាប់ចៀម គោ និងសត្វយ៉ាងធាត់នៅត្រង់ថ្មសូហេលែត ដែលនៅជិតអេន-រ៉ូកេល ទ្រង់អញ្ជើញពួកបងប្អូនទាំងអស់ ជាបុត្រាស្តេច និងពួកជនជាតិយូដាទាំងប៉ុន្មាន ដែលជាអ្នកថែរក្សាហ្លួងដែរ
10. តែមិនបានអញ្ជើញហោរាណាថាន់ បេណាយ៉ា និងពួកមនុស្សខ្លាំងពូកែ ឬសាឡូម៉ូន ជាអនុជទ្រង់ទេ។
11. ដូច្នេះ ណាថាន់ក្រាបទូលដល់បាតសេបា ជាមាតាសាឡូម៉ូន ថា តើព្រះនាងមិនបានជ្រាបថា អ័ដូនីយ៉ា ជាកូនហាគីត បានឡើងសោយរាជ្យ ឥតជ្រាបដល់ដាវីឌ ជាព្រះអម្ចាស់នៃយើងរាល់គ្នាផងទេឬអី
12. ដូច្នេះ សូមព្រះនាងមក ឲ្យទូលបង្គំបានជួយគំនិតខ្លះ ប្រយោជន៍ឲ្យបានរួចជីវិតរបស់ព្រះនាង និងជីវិតរបស់សាឡូម៉ូន ជាបុត្រផងដែរ