51. មានគេទៅទូលសាឡូម៉ូនថា មើល អ័ដូនីយ៉ាខ្លាចដល់ទ្រង់ ក៏បានទៅចាប់កាន់ស្នែងអាសនា ដោយពាក្យថា សូមឲ្យស្តេចសាឡូម៉ូនស្បថនឹងទូលបង្គំនៅថ្ងៃនេះថា ទ្រង់មិនសំឡាប់ទូលបង្គំជាខ្ញុំដោយដាវឡើយ
52. នោះសាឡូម៉ូនមានព្រះបន្ទូលថា បើវានឹងសំដែងខ្លួនថាជាមនុស្សគួរគប្បី នោះសូម្បីសក់ក្បាល១សរសៃរបស់វា ក៏មិនត្រូវធ្លាក់ចុះដល់ដីផង តែបើសិនជាប្រទះឃើញមានសេចក្តីទុច្ចរិតអ្វី នោះនឹងត្រូវស្លាប់វិញ
53. ដូច្នេះ ស្តេចសាឡូម៉ូនក៏ចាត់គេឲ្យទៅនាំចុះពីអាសនាមក នោះអ័ដូនីយ៉ាក៏មកក្រាបថ្វាយបង្គំដល់ស្តេចសាឡូម៉ូន រួចទ្រង់មានព្រះបន្ទូលថា ចូរទៅផ្ទះទៅ។