43. នោះយ៉ូណាថានក៏ទូលតបទៅអ័ដូនីយ៉ាថា ស្តេចដាវីឌ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ទ្រង់បានតាំងសាឡូម៉ូន ឲ្យសោយរាជ្យឡើងជាពិតហើយ
44. ទ្រង់បានចាត់សាដុកដ៏ជាសង្ឃ ហោរាណាថាន់ បេណាយ៉ា ជាកូនយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពួកពេលេធីមផង ឲ្យទៅបញ្ជិះសាឡូម៉ូនលើលាកាត់របស់ស្តេច
45. ហើយសាដុកដ៏ជាសង្ឃ និងហោរាណាថាន់ បានចាក់ប្រេងតាំងឡើងជាស្តេចនៅត្រង់គីហុន រួចគេឡើងពីនោះមក ដោយរីករាយសាទរ ដល់ម៉្លេះបានជាឮសូរអឺងកងនៅទីក្រុង គឺសូរនោះហើយ ដែលអស់លោកអ្នកបានឮ
46. ឯសាឡូម៉ូនទ្រង់គង់លើបល្ល័ង្ករាជ្យហើយ