10. ដ្បិតគឺដោយហេតុនោះបានជាយើងខ្ញុំខំធ្វើការ ទាំងត្រូវគេត្មះតិះដៀល ពីព្រោះយើងខ្ញុំមានសេចក្តីសង្ឃឹម ដល់ព្រះដ៏មានព្រះជន្មរស់ ដែលទ្រង់ជាព្រះអង្គសង្រ្គោះនៃមនុស្សទាំងឡាយ មានមនុស្សដែលជឿជាដើម
11. ចូរផ្តាំគេពីសេចក្តីទាំងនេះ ហើយបង្ហាត់បង្រៀនចុះ
12. កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះនៅក្មេងនោះឡើយ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសំដី កិរិយាប្រព្រឹត្ត សេចក្តីស្រឡាញ់ សេចក្តីជំនឿ និងសេចក្តីបរិសុទ្ធ
13. ចូរឧស្សាហ៍មើលគម្ពីរ ហើយទូន្មាន និងបង្រៀនគេ ដរាបដល់ខ្ញុំមក
14. កុំឲ្យធ្វេសនឹងអំណោយទាន ដែលសណ្ឋិតលើអ្នក ដែលបានប្រទានមកអ្នកដោយសេចក្តីទំនាយ ក្នុងកាលដែលពួកចាស់ទុំបានដាក់ដៃលើអ្នកឡើយ