8. ឯពួកអ្នកជំនួយក៏ដូច្នោះដែរ ត្រូវមានចិត្តនឹងធឹង ឥតនិយាយសំដី២ ឥតចំណូលស្រា ឬស៊ីសំណូកឡើយ
9. ត្រូវជាអ្នកកាន់តាមសេចក្តីអាថ៌កំបាំងរបស់សេចក្តីជំនឿ ដោយបញ្ញាចិត្តដ៏ស្អាត
10. មួយទៀត ត្រូវល្បងលចំពោះពួកអ្នកជំនួយទាំងនោះជាមុនដំបូងដែរ រួចបើកាលណាឃើញថា គ្មានកន្លែងចាប់ទោសបានហើយ នោះសឹមឲ្យគេជួយទៅចុះ
11. ឯប្រពន្ធរបស់គេ ក៏ត្រូវមានចិត្តនឹងធឹងដែរ ឥតចេះនិយាយដើមគេ ជាអ្នកដឹងខ្នាត ហើយស្មោះត្រង់ក្នុងគ្រប់ការទាំងអស់
12. ត្រូវឲ្យអ្នកជំនួយមានប្រពន្ធតែ១ ទាំងត្រួតត្រាកូនចៅ និងផ្ទះខ្លួន ដោយស្រួលបួល
13. ដ្បិតពួកអ្នកដែលបានជួយយ៉ាងល្អ នោះនឹងបានថ្នាក់ល្អសំរាប់ខ្លួន និងសេចក្តីក្លាហានក្នុងសេចក្តីជំនឿ ដោយសារព្រះគ្រីស្ទយេស៊ូវ។