3. កាលខ្ញុំរៀបនឹងទៅឯស្រុកម៉ាសេដូន នោះខ្ញុំបានសូមឲ្យអ្នកនៅតែក្នុងក្រុងអេភេសូរចុះ ដើម្បីឲ្យអ្នកបានហាមប្រាមដល់អ្នកខ្លះ កុំឲ្យគេបង្រៀនពីសេចក្តីណាផ្សេងទៀត
4. ឬស្តាប់តាមរឿងព្រេង និងពង្សាវតារ ដែលមិនចេះអស់មិនចេះហើយនោះឡើយ ដែលរឿងទាំងនោះតែងបង្កើតឲ្យមាន សេចក្តីដេញដោល ជាជាងចំរើនការនៃព្រះក្នុងសេចក្តីជំនឿ
5. ហេតុដែលហាមយ៉ាងដូច្នោះ នោះគឺប្រយោជន៍ចង់ឲ្យបានសេចក្តីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីបញ្ញាចិត្តជ្រះថ្លា ហើយពីសេចក្តីជំនឿដ៏ស្មោះត្រង់វិញ
6. ព្រោះអ្នកខ្លះបានជ្រួសចេញពីសេចក្តីនោះទៅហើយ ព្រមទាំងបែរចេញ ទៅខាងពាក្យសំដី ដែលឥតប្រយោជន៍ផង
7. គេចង់ធ្វើជាគ្រូនៃក្រឹត្យវិន័យ តែគេមិនទាំងយល់សេចក្តីដែលគេនិយាយ ឬពីសេចក្តីដែលគេប្រកាន់នោះផង