១ ថែស្សាឡូនីច 1:7-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ដល់​ម៉្លេះ​បាន​ជា​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​គំរូ ដល់​អស់​អ្នក​ដែល​ជឿ​នៅ​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ

8. ដ្បិត​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​ផ្សាយ​ចេញ​ពី​អ្នក​រាល់​គ្នា មិន​មែន​តែ​ក្នុង​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ​ប៉ុណ្ណោះ​ទេ គឺ​រហូត​ដល់​គ្រប់​ទាំង​កន្លែង ដែល​ឮ​និយាយ​ពី​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ចំពោះ​ព្រះ​ថែម​ទៀត​ផង បាន​ជា​មិន​ចាំ​បាច់​ឲ្យ​យើង​ខ្ញុំ​និយាយ​អ្វី​ទៀត​ទេ

9. ដ្បិត​គេ​ថ្លែង​ប្រាប់​ពី​យើង​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​យើង​ជា​យ៉ាង​ណា ទាំង​បែរ​ចេញ​ពី​រូប​ព្រះ មក​ឯ​ព្រះ​ដ៏​ពិត ឲ្យ​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​នោះ​វិញ

១ ថែស្សាឡូនីច 1