1. សំបុត្រប៉ុល ស៊ីលវ៉ាន និងធីម៉ូថេ យើងខ្ញុំផ្ញើមកពួកជំនុំនៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះដ៏ជាព្រះវរបិតា និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
2. យើងខ្ញុំអរព្រះគុណដល់ព្រះជានិច្ច ពីដំណើរអ្នករាល់គ្នា ហើយកាលណាយើងខ្ញុំអធិស្ឋាន នោះក៏តែងដំណាលពីអ្នករាល់គ្នា
3. ដោយនឹកចាំជាដរាប ពីការដែលអ្នករាល់គ្នាធ្វើ ដោយសេចក្តីជំនឿ និងពីការនឿយហត់ ដែលធ្វើដោយសេចក្តីស្រឡាញ់ ហើយដែលអ្នករាល់គ្នាមានសេចក្តីសង្ឃឹមយ៉ាងមាំមួន ដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា នៅចំពោះព្រះដ៏ជាព្រះវរបិតានៃយើងផង