2. ដ្បិតគេបានយកកូនស្រីក្រមុំនៃសាសន៍ទាំងនោះសំរាប់ខ្លួនគេ និងសំរាប់កូនប្រុសគេដែរ យ៉ាងនោះពូជបរិសុទ្ធបានលាយឡំនឹងពួកអ្នកស្រុកទាំងនេះ ហើយគឺពួកអ្នកជាប្រធាន និងពួកចៅហ្វាយជាលេខ១ ក្នុងការរំលងនេះដែរ
3. កាលខ្ញុំបានឮសេចក្តីនោះ ខ្ញុំក៏ហែកសំលៀកបំពាក់ បោចសក់ក្បាល និងពុកចង្ការបស់ខ្ញុំ ហើយស្លុតចិត្តអង្គុយនៅ
4. គ្រានោះ អស់អ្នកណាដែលញាប់ញ័រចំពោះព្រះបន្ទូល នៃព្រះរបស់សាសន៍អ៊ីស្រាអែល គេក៏មូលគ្នាមកឯខ្ញុំ ដោយព្រោះអំពើរំលងរបស់ពួកអ្នក ដែលមកពីឈ្លើយនោះ តែខ្ញុំស្លុតចិត្តអង្គុយនៅ ដរាបដល់ពេលដង្វាយល្ងាច។
5. នៅពេលថ្វាយដង្វាយល្ងាច នោះខ្ញុំបានក្រោកពីទុក្ខព្រួយនោះឡើង មានទាំងអាវក្នុង និងអាវក្រៅរហែក រួចខ្ញុំផ្តួលខ្លួនក្រាបចុះ លើកដៃប្រទូលទៅឯព្រះយេហូវ៉ា ជាព្រះនៃខ្ញុំទូលថា
6. ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្តីខ្មាស ហើយក៏ក្រហមមុខ និងងើបមើលទៅទ្រង់ ជាព្រះនៃទូលបង្គំផង ពីព្រោះការទុច្ចរិតរបស់យើងខ្ញុំបានចំរើនជាច្រើនឡើង ដល់លិចក្បាលយើងខ្ញុំ ហើយទោសរបស់យើងខ្ញុំក៏កើនឡើង ដល់ផ្ទៃមេឃដែរ
7. ចាប់តាំងពីគ្រាពួកអយ្យកោយើងខ្ញុំ ដរាបមកដល់សព្វថ្ងៃនេះ យើងខ្ញុំមានទោសជាទំងន់ក្រៃពេក ហើយដោយព្រោះអំពើទុច្ចរិតរបស់យើងខ្ញុំ បានជាយើងខ្ញុំ ព្រមទាំងពួកស្តេច និងពួកសង្ឃរបស់យើងខ្ញុំ បានត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃពួកស្តេចស្រុកដទៃ ដល់ដាវ ដល់សណ្ឋានជាឈ្លើយ ដល់ការរឹបជាន់ ហើយដល់សេចក្តីអាម៉ាស់ខ្មាស ដូចជាមានសព្វថ្ងៃនេះ