អែសរ៉ា 2:58-70 ព្រះគម្ពីរបរិសុទ្ធ (KHOV)

58. ឯ​ពួក​នេធីនិម និង​ពួក​កូន​ចៅ​របស់​ពួក​មហា‌តលិក​នៃ​ស្តេច​សាឡូ‌ម៉ូន រួម​ទាំង​អស់​មាន​ចំនួន​ជា​៣៩២​នាក់។

59. ឯ​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​បាន​ចេញ​ពី​ក្រុង​ធេល-មែឡា ក្រុង​ធេល-ហា‌រេសា ក្រុង​កេរូប ក្រុង​អ័ដាន និង​ក្រុង​អ៊ីមមើរ​ឡើង​ទៅ តែ​ពុំ​អាច​នឹង​ប្រាប់​ពី​ជំនួរ​វង្ស ឬ​ពី​ពូជ‌ពង្ស​របស់​ខ្លួន ឲ្យ​ដឹង​ជា​ពូជ​អ៊ីស្រា‌អែល​ឬ​មិន​មែន​បាន​ទេ

60. នោះ​គឺ​ពួក​កូន​ចៅ​ដេឡាយ៉ា កូន​ចៅ​ថូប៊ីយ៉ា និង​កូន​ចៅ​នេកូដា រួម​ទាំង​អស់ មាន​៦៥២​នាក់

61. ហើយ​ខាង​កូន​ចៅ​ពួក​សង្ឃ មាន​កូន​ចៅ​ហាបាយ៉ា កូន​ចៅ​ហាកូស កូន​ចៅ​បារស៊ី‌ឡាយ ជា​អ្នក​ដែល​យក​កូន​ស្រី​បារស៊ី‌ឡាយ ជា​អ្នក​ស្រុក​កាឡាត​ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​ត្រូវ​ហៅ​តាម​ឈ្មោះ​គេ

62. ពួក​អ្នក​ទាំង​នោះ​បាន​រក​បញ្ជី‌ជាតិ​របស់​ខ្លួន ក្នុង​ពួក​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវតារ តែ​រក​មិន​ឃើញ​សោះ​ឡើយ ដូច្នេះ គេ​ត្រូវ​រាប់​ទុក​ដូច​ជា​មាន​សៅ‌ហ្មង​ហើយ ក៏​ត្រូវ​បណ្តេញ​ចេញ​ពី​ការ‌ងារ​ជា​សង្ឃ​ទៅ

63. ហើយ​លោក​ចៅ‌ហ្វាយ​បាន​ហាម​គេ​ថា មិន​ត្រូវ​បរិភោគ​ពី​របស់​បរិសុទ្ធ​បំផុត​ឡើយ ដរាប​ដល់​គ្រា​មាន​សង្ឃ​ម្នាក់​តាំង​ឡើង ដែល​មាន​យូរីម និង​ធូមីម។

64. រីឯ​ពួក​ជំនុំ​ទាំង​អស់ រួម​គ្នា​មាន​៤​ម៉ឺន​២​ពាន់​៣៦០​នាក់

65. ឥត​រាប់​ពួក​បាវ​ប្រុស​ស្រី​របស់​គេ ដែល​មាន​៧៣៣៧​នាក់​ទៀត​ឡើង ហើយ​ក្នុង​ពួក​គេ​ក៏​មាន​ពួក​ចំរៀង​ប្រុស​ស្រី​២០០​នាក់​ដែរ

66. ឯ​សេះ​របស់​គេ មាន​៧៣៦ លា​កាត់​មាន​២៤៥

67. សត្វ​អូដ្ឋ មាន​៤៣៥ និង​លា មាន​៦៧២០។

68. ឯ​ពួក​អ្នក​ខ្លះ ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ កាល​បាន​មក​ដល់​ព្រះ​វិហារ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​គេ​ក៏​ថ្វាយ​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត សំរាប់​នឹង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ នៅ​កន្លែង​ចាស់​ឡើង​វិញ

69. គឺ​គេ​ថ្វាយ មាស​៦​ម៉ឺន​១​ពាន់​ដារីក ប្រាក់​៥​ពាន់​ម៉ានេ និង​សំលៀក‌បំពាក់​ពួក​សង្ឃ​១០០​សំរាប់ ដាក់​ក្នុង​ឃ្លាំង​សំរាប់​ការ​នោះ តាម​កំឡាំង​រៀង​ខ្លួន

70. ដូច្នេះ ពួក​សង្ឃ ពួក​លេវី ពួក​ជន​ខ្លះ ពួក​ចំរៀង ពួក​ឆ្មាំ​ទ្វារ និង​ពួក​នេធីនិម ក៏​បាន​នៅ​ក្នុង​ទី​ក្រុង​ខ្លួន ហើយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​បាន​នៅ​ក្នុង​ទី​ក្រុង​របស់​ខ្លួន​ដែរ។

អែសរ៉ា 2